ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! Omicron ចាប់ផ្តើមសម្លាប់មនុស្សហើយ! (មានវីដេអូ)
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា មានអ្នកជំងឺម្នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារវីរុសកូវីដបំប្លែងខ្លួន Omicron។
ថ្លែងក្នុងដំណើរទៅកាន់មណ្ឌលចាក់វ៉ាក់សាំងជិតតំបន់ Paddington ភាគខាងលិចទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីនិយាយថា “គួរឲ្យសោកស្ដាយ Omicron កំពុងបង្កឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគួរឲ្យសោកស្តាយ មានអ្នកជំងឺម្នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារវីរុសបំប្លែងខ្លួននេះ”។
នៅព្រឹកថ្ងៃចន្ទដដែលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid បាននិយាយថា មានអ្នកឆ្លង Omicron ប្រហែល១០នាក់ ដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេស អង់គ្លេស។

លោកបានប្រាប់ Sky News ថា “វាតែងតែមានគម្លាតរវាងការឆ្លង និងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ហើយបន្ទាប់មកអ្វីដែលគួរឲ្យស្តាយគឺការស្លាប់”។
លោក Javid បាននិយាយថា អត្រានៃការរីករាលដាលវីរុសបំប្លែងខ្លួន Omicron គឺជាអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


