ព័ត៌មានអន្ដរជាតិ
ប្រេងសាំងនៅ កម្ពុជា ធ្លាក់ថ្លៃទៀតហើយ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
រហូតមកដល់ពេលនេះ តម្លៃប្រេងសាំងនៅ លើពិភពលោកមានការប្រែប្រួលទៀតហើយ ក្នុងនោះប្រទេសចំនួន ៥ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំង បានធ្លាក់ចុះ ពោលកម្ពុជាធ្លាក់ថ្លៃ ១០០ រៀលក្នុងមួយលីត្រ ។

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅ បណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៩ ដុល្លារ (២,០០០ រៀល) ក្នុងមួយលីត្រ
៣. មីយ៉ាន់ម៉ា តម្លៃ ០.៨៤ ដុល្លារ (៣,៤០០ រៀល) ក្នុងមួយលីត្រ
៤. ឥណ្ឌូណេស៊ី តម្លៃ ០.៨៧ ដុល្លារ (៣,៥៥០ រៀល) ក្នុងមួយលីត្រ
៥. ថៃ តម្លៃ ០.៨៧ ដុល្លារ (៣,៧៥០ រៀល) ក្នុងមួយលីត្រ
៦. កម្ពុជា តម្លៃ ១.០០ ដុល្លារ (៤,១០០ រៀល) ក្នុងមួយលីត្រ
៧. វៀតណាម តម្លៃ ១.០៥ ដុល្លារ (៤,៣០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.១២ ដុល្លារ (៤,៥៥០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.២៦ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៨១ ដុល្លារ (៧,៣៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ហើយយើងឃើញថា ប្រទេសព្រុយណេតម្លៃប្រេងសាំងមិនមានការប្រែប្រួលនោះទេ ខណៈសិង្ហបុរីនៅ តែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលក្នុងតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ តម្លៃប្រេងឥន្ធនៈថយចុះទៀតហើយ នៅ សប្តាហ៍ថ្មីនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


