កីឡា
គ្រូវៀតណាមចាត់ទុកក្រុមថៃដូចក្រុមផ្សេងៗនៅអាស៊ានដែរ
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមត្រូវជួបក្រុមជម្រើសជាតិថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (១/២) ពានរង្វាន់ AFF Cup ឆ្នាំ២០២០ នៅថ្ងៃទី២៣ ខាងមុខនេះ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលជាមួយនឹងជ័យជម្នះលើក្រុមកម្ពុជាដោយលទ្ធផល ៤-០ កាលពីយប់មិញ។
ការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជាកាលពីយប់មិញ វៀតណាម ហាក់មិនសូវសប្បាយចិត្តប៉ុន្មានឡើយដោយសារមិនអាចស៊ុតគ្រាប់បាល់បានច្រើនតាមការចង់បាន។ វៀតណាម ត្រូវការគ្រាប់បាល់ច្រើនលើកម្ពុជាដើម្បីអាចឈរលេខ១ក្នុងពូល ប៉ុន្តែកម្ពុជាដែលសំបូរកីឡាករវ័យក្មេងការពារបានល្អ និងគ្រប់គ្រងបាល់ក៏បានច្រើនដែលមិនបណ្តោយឲ្យវៀតណាមបង្កព្យុះភ្លៀងតាមអំពើចិត្តឡើយ។
ឆ្លងកាត់៤ប្រកួត វៀតណាម ឈ្នះទាំង៤ និងមិនត្រូវបានដៃគូស៊ុតចូលសូម្បីមួយគ្រាប់ឡើយ ប៉ុន្តែឈរលេខ២ក្នុងពូល B ដោយស៊ុតដៃគូបាន៩គ្រាប់ ខណៈឥណ្ឌូណេស៊ីឈរលេខ១ដោយសារស៊ុតបាន១៣គ្រាប់។
ដូច្នេះវៀតណាមត្រូវជួបនឹងក្រុមខ្លាំងថៃដែលឈរលេខ១ក្នុងពូល A បន្ទាប់ពី៤ប្រកួតទទួលបានជ័យជម្នះទាំងអស់ និងត្រូវដៃគូស៊ុតចូល១គ្រាប់។
សម្រាប់ការជួបថៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រូបង្វឹកជនជាតិកូរ៉េលោក Park Hang-seo បានចាត់ទុកក្រុមថៃមានសមត្ថភាពប្រហាក់ប្រហែលគ្នានឹងក្រុមអាស៊ានផ្សេងៗទៀត។
«ថៃជាក្រុមខ្លាំងមួយ តែខ្ញុំគិតថា នៅអាស៊ាន លេងជាមួយថៃ ឬក្រុមផ្សេងមិនខុសគ្នាទេ។ វៀតណាមនឹងប្រឹងអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឥឡូវនេះ យើងត្រូវការនិយាយអំពីអាហារូបត្ថម្ភ។ យើងត្រូវតែបរិភោគអាហារដែលត្រូវរៀបចំ។ នោះជាបញ្ហានៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ។ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានព្យាយាមឧបត្ថម្ភដល់ពួកយើង តែនោះមិនទាន់គ្រប់គ្រាន់ទេ»។
ចាប់តាំងពីលោក Park បានក្លាយជាគ្រូបង្វឹកបង្គោលតាំងពីឆ្នាំ២០១៧មក វៀតណាមមិនដែលចាញ់ថៃដោះ។ ជួបគ្នា៤លើកគឺវៀតណាមឈ្នះ១ និងស្មើគ្នា៣ដង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)