Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាមមានទំហំជិត ៨ពាន់លានដុល្លារកើនឡើងជាង ៨៧ភាគរយ

បានផុស

នៅ

ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២១ អត្រាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម ទទួលបាន ៧ ៨៧០លានដុល្លារអាមេរិក កើនឡើង ៨៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ អត្រាពាណិជ្ជកម្មទ្វេភាគីទទួលបានជាង​ ៥ ៣០០លានដុល្លារអាមេរិក ក្នុងនោះទំនិញរបស់វៀតណាមនាំចេញមកកម្ពុជាមានជាង ៤ ១០០លានដុល្លារ និងទំនិញកម្ពុជានាំចូលទៅវៀតណាមជិត ១ ២០០លានដុល្លារអាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ២០២១ ទំនិញកម្ពុជា នាំចេញទៅវៀតណាមទទួលបាន ៣ ៩៤០លានដុល្លារអាមេរិក កើនឡើង ៣៩៦% និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៩៣០លានដុល្លារអាមេរិក កើនឡើង ១៧,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

យោងតាមប្រភពពីតំណាងស្ថានីយ៍ទូរទស្សន៍វៀតណាម (VOV) នៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នវៀតណាម មានគម្រោងវិនិយោគជាង២០០ ដែលទទួលបានច្បាប់វិនិយោគនៅកម្ពុជា នៅលើវិស័យជាច្រើន ជាមួយទុនសរុបចុះបញ្ជីជាង ៣០០លានដុល្លារអាមេរិក ចំណែកឯកម្ពុជាវិញ មានជិត ២០គម្រោងវិនិយោគនៅវៀតណាម ជាមួយទុនសរុបចុះបញ្ជីជាង ៦០លានដុល្លារអាមេរិក។

បណ្ដាអាជីវកម្មវៀតណាម ដែលកំពុងមានសកម្មភាពនៅកម្ពុជា មិនគ្រាន់តែប្រមូលផ្ដុំលើការងារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ តែក៏បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការងារមនុស្សធម៌ជួយដល់សង្គម ដូចជាកសាងផ្លូវជនបទ ផ្ដល់នូវសេវាសុខាភិបាល កសាងសាលារៀន និងជួយដល់ជនក្រីក្រ ។

​ជារៀងរាល់ឆ្នាំ វៀតណាមបានផ្ដល់អាហារូបករណ៍រយៈពេលវែងរាប់រយដល់និស្សិតកម្ពុជា រីឯកម្ពុជាក៏បានជួយបណ្ដុះបណ្ដាលនិស្សិតវៀតណាមរាប់រយនាក់ តាមសំណូមពររបស់ក្រសួងស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម។

លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានមានប្រសាសន៍ថា « ចំពោះការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋយើងខ្ញុំ Nguyen Xuan Phuc នឹងអញ្ជើញមកបំពេញទស្ស​នកិច្ចផ្លូវរដ្ឋជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ នេះគឺជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមយើង​មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីក្រោយមហាសន្និបាតបក្សលើកទី១៣ និងក្រោយមានការបោះឆ្នោតរដ្ឋសភាអាណត្តិទី១៤ ក៏ដូចជាក្រោយពេលដែលប្រទេសយើងទាំងពីរផ្ទុះឡើងនូវមេរោគកូវីដ-១៩ រហូតមកដល់ពេលនេះ។ ចំពោះកម្ពុជាវិញ នេះគឺជាទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋបរទេសដែលមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២១»​។

លោកថា ដំណើរទស្សនកិច្ចនេះក៏ជាសញ្ញាចាប់ផ្ដើមសកម្មភាពនៃឆ្នាំមិត្តភាពពិសេសវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២ ដើម្បីចូលរួមខួបអនុស្សាវរីយ៍ និងអបអរសាទរខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៤០ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម