ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ទំនើបតែកន្លែងធ្វើការ បើមនុស្សមិនទំនើប ទៅមិនរួចទេ!
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើទំនើបតែកន្លែងធ្វើការ ហើយមនុស្សមិនទំនើប វាមិនអាចទៅរួចទេ។

សម្តេចតេជោ មានប្រសាសន៍ថា ដោយសាតែបញ្ហានេះ ទើបនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានយកមុំទី ៤ យកមកដាក់មុំទី ១ ចំនួនពីរអាណត្តិហើយ ដែលពីមុន “ទឹក ផ្លូវ ភ្លើង មនុស្ស” តែឥឡូវ “មនុស្ស ទឹក ផ្លូវ ភ្លើង”។ សម្តេចបញ្ជាក់ថា ចំណុចនេះហើយដែលយើងរីករាយជាមួយនឹងការរីកចម្រើន ទាំងផ្នែកទន់ និងផ្នែករឹង រាប់ទាំងធនធានមនុស្ស គឺត្រូវតែធ្វើការបណ្ដុះបណ្ដាល។
សម្ដេចតេជោបានអះអាងថា បើទោះបីជាមានអាគារ ៣៥ ជាន់ក៏ដោយ ប៉ុន្តែបើអត់មានធនធានមនុស្ស យើងក៏មិនអាចធ្វើអីដែរ។ សម្ដេចបានបញ្ជាក់ថា ចំណុចនេះ គឺជាបទពិសោធន៍ ដែលចាស់ៗជំនាន់មុនបានធ្វើ ទុកសម្រាប់អ្នកជំនាន់ក្រោយ ហើយយើងធ្វើនេះ មិនមែនសម្រាប់យើងធ្វើពេលនេះ គឺសម្រាប់ ៥០ ឆ្នាំ ១០០ ឆ្នាំក្រោយ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ ជាន់ នៅរាជធានីភ្នំពេញ។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ ២០២០ មានកម្ពស់ ៣៥ ជាន់ (ដោយមិនគិតជាន់ក្រោមដី ២ ជាន់) កម្ពស់ ១២០ ម៉ែត្រ មានបណ្តោយប្រវែង ៥៤ ម៉ែត្រ ទទឹងប្រវែងជាង ២៦ ម៉ែត្រ។ អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាច្រើនផ្នែក សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។
អគារនេះ មានចំណត ៨ ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២ គ្រឿង និងទោចក្រយានយន្ត ១០២ គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨ នាក់ និងសម្រាប់ ១២៨ នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី ៣៣ និង ៣៤)៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


