ជីវិតកម្សាន្ដ
ស្រាបៀរ អង្គរ អ្នកឧបត្ថម្ភធំមានក្តីរំភើបរីករាយដែលមហោស្រពសិល្បៈអន្តរជាតិអង្គរទទួលបានការគាំទ្រខ្លាំង
ការប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ នៅក្រុងសៀមរាបទទួលបានការគាំទ្រជាខ្លាំង។ ក្នុងចំណោមអ្នកឧបត្ថម្ភធំមួយក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃ គឺស្រាបៀរ អង្គរ ជាម៉ាកផលិតផលរបស់ក្រុមហ៊ុន ខេមប្រ៊ូវ អិលធីឌី មានក្តីសោមនស្សរីករាយដែលមានអ្នកចូលរួមច្រើនកុះករ និងស្ងើចសរសើរចំពោះព្រឹត្តិការណ៍ថ្ងៃទី ១០-១២ ខែធ្នូ ឆ្នាំ២០២១ នេះ។

លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ បានមានប្រសាសន៍ថា “ក្រោយពីយើងរងការជួបបញ្ហានាឆ្នាំកន្លងទៅឃើញថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ មានភាពរីករាយដែលបានចេញក្រៅ និងទទួលយកនូវភាពចម្រុះនៃព្រឹត្តិការណ៍ ក៏ដូចជាសកម្មភាពនានាក្នុងរយៈពេលបីថ្ងៃ។ ទាំងអស់នេះ គឺជារឿងដ៏រំភើបមួយ នៅពេលដែលមនុស្សគ្រប់គ្នាបានប្រារព្ធពិធីរួមគ្នា និងជាអ្វីដែលធ្វើឲ្យសិល្បៈ និងវប្បធម៌ខ្មែរមានភាពល្អឯក និងអស្ចារ្យ”។
ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវប្បធម៌ សិល្បៈ និងបេតិកភណ្ឌរបស់ខ្មែរទៅកាន់ពិភពលោក រួមនឹងអ្នកមានទេពកោសល្យក្នុងគ្រប់វិស័យសិល្បៈ។ អ្នកចូលរួមអាចទស្សនាការតាំងពិព័រណ៍ សិល្បៈគំនូរតាមដងផ្លូវ ការសម្តែងល្ខោនស្រមោលស្បែក សៀក ការជជែកជាមួយសិល្បករ ការសម្តែងល្បុក្កតោ កម្មវិធីពាក់ព័ន្ធអ្នកនិពន្ធ និងអ្នកអាន ការសម្តែងរបាំ កម្មវិធីលក់សៀវភៅ ការបង្ហោះខ្លែងឯក និងជាច្រើនទៀត។



ព្រឹត្តិការណ៍មហោស្រពនេះត្រូវបានផ្សាយផ្ទាល់ពីប្រាសាទអង្គរវត្ត ដើម្បីឲ្យប្រជាជនមកពីជុំវិញពិភពលោកបានដឹងពីដំណើរនៃការបើកសម្ពោធព្រឹត្តិការណ៍ដ៏សំខាន់នេះ។


លោក ច័ន្ទណារ៉ាត បានបន្ថែមទៀតថា “យើងសូមចូលរួមអបអរដល់អ្នករៀបចំព្រឹត្តិការណ៍ និងក្រុមហ៊ុន Cambodian Arts and Festival Enterprise Co.ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរដ្ឋាភិបាលកម្ពុជា និងអ្នកចូលរួមទាំងអស់ ដែលធ្វើឲ្យមហោស្រពនេះទទួលបានភាពជោគជ័យ ក្នុងការលើកស្ទួយវប្បធម៌ខ្មែរនៅទីនេះ និងនៅជុំវិញពិភពលោក។ យើងមានមោទនភាពក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះម្តងទៀតនាពេលអនាគត។
លោកអ្នកអាចចូលមើលចំណុចសំខាន់ៗពីព្រឹត្តការណ៍នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ៖
ក្រុមហ៊ុនខេមប្រ៊ូវនៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ 1960 មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស្ប៊ែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និងស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ 1992 ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Pepsi Co ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។ «ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


