ព័ត៌មានជាតិ
មហោស្រពសិល្បៈទីក្រុង “ស្អាត” វិលត្រឡប់មកជាថ្មី នាំទស្សនីយភាពប្លែកៗលើកស្ទួយវប្បធម៌ជាតិ
មហោស្រពសិល្បៈទីក្រុង“ស្អាត” នឹងវិលត្រឡប់មកជាថ្មីនៅលើទឹកដីខេត្តបាត់ដំបងនាពេលខាងមុខ ធ្វើឡើងក្រោមគោលបំណងរួមសំខាន់ៗជាច្រើន ជាពិសេសនោះគឺដើម្បីចូលរួមលើកកម្ពស់សិល្បៈ និងបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់ និងផ្សព្វផ្សាយដល់សាធារណៈជនពីគ្រប់ទិសទីឱ្យបានយល់ដឹងកាន់តែទូលំទូលាយផងដែរ។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា បន្ទាប់ពីខកខានដោយសារជំងឺរាតត្បាតសាកល ពេលនេះ «មហោស្រពសិល្បៈទីក្រុង“ស្អាត”» ដែលរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈបាត់ដំបង នឹងធ្វើឡើងរយៈពេល ៥ ថ្ងៃពេញចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្រោមទម្រង់សិល្បៈទីក្រុងផ្សេងៗ ក្នុងនោះរួមទាំងរបាំហ៊ីបហប់ គំនូរ និងគំនូរបែបសិល្បៈលើជញ្ជាំងជាដើម។

តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល ការរៀបចំ«មហោស្រពសិល្បៈទីក្រុង“ស្អាត”» របស់អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង ធ្វើឡើងក្រោមគោលបំណងសំខាន់់ៗដូចជា៖
- បញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅក្នុងសកម្មភាពច្នៃប្រឌិត និងទាក់ទាញឱ្យចូលរួមក្នុងការបង្កើតសិល្បៈ
- បង្កើតគុណតម្លៃប្រកបដោយចិរភាពរបស់សិល្បៈនិងវប្បធម៌
- លើកកម្ពស់សិល្បៈ និងវប្បធម៌នៅក្នុងកម្ពុជា និងចូលរួមចំណែកដល់ការយល់ដឹងពីអន្តរវប្បធម៌ក្នុងតំបន់
- ផ្ដល់វេទិកាមួយដែលសិល្បករ-ការិនីអាចធ្វើការទំនាក់ទំនងគ្នាបាន
- លើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ នឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រព

មិនតែប៉ុណ្ណោះ តាមរយៈសកម្មភាព និងផ្សព្វផ្សាយលើ ប្រព័ន្ធផ្សព្វផ្សាយជាក់លាក់របស់មហោស្រពសិល្បៈទីក្រុង“ស្អាត” នឹងត្រូវធ្វើការអភិវឌ្ឍន៍ការទទួលស្គាល់ទៅវិញទៅមក និងគោរពនូវវប្បធម៌រៀងៗខ្លួន ព្រមទាំងកសាងការយល់ដឹងដ៏ស៊ីជម្រៅមួយអំពីបេតិកភណ្ឌរួម។
មហោស្រពក៏នៅមានគោលបំណងបន្ថែម ក្នុងការបង្កើនសោភណ្ឌភាពដល់ទីក្រុង តាមរយៈស្នាដៃសិល្បៈដែលមានតាំងពីយូរអង្វែង ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត នឹងជួយឱ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ក្នុងរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការរៀបចំ«មហោស្រពសិល្បៈទីក្រុង“ស្អាត”» បន្ទាប់ពីការចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


