សន្តិសុខសង្គម
ជនសង្ស័យគ្រឿងញៀន៣នាក់ ត្រូវបានប៉ូលីសស្រុកបាទីបង្ក្រាប
ជនសង្ស័យគ្រឿងញៀន៣នាក់ត្រូវប៉ូលីសស្រុកបាទីបង្ក្រាបបានជាមួយ និងវត្ថុតាងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ តាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ ធ្វើឡើងនៅចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដែលមានឈ្មោះ៖ ១-ឈ្មោះ តាន់ នីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃក្រោយ ឃុំតាំងដូង ស្រុកបាទី ។ ២-ឈ្មោះ ស៊ិន ឧត្តមភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ ផាត ភារិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជី ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ទាំង៣នាក់ជាមុខសញ្ញាជួញដូរ)។

ចំណែកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០២កញ្ចប់(ធំ០១កញ្ចប់ និងតូច០១កញ្ចប់) មានទម្ងន់៦,៤៧ក្រាម(ប្រាំមួយក្បៀសសែសិបប្រាំពីរក្រាម) ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


