នយោបាយ
សម្តេច ហ៊ុន សែន ៖ សារលោក ហ៊ុន ម៉ាណែត ទៅ លោក សម រង្ស៊ី ជា«សារក្មេងប្រដៅចាស់ពាល»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានយកសំណេររបស់លោក ហ៊ុន ម៉ា ណែត ដែលបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងសញ្ញាប័ត្រ មកបង្ហោះទាំងស្រុងនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។ ជាមួយសំណេរនេះ សម្តេចតេជោ បានផ្តាំទៅលោក សម រង្ស៊ី ថា «បើខឹងកុំលេង បើលេងកុំខឹង» និងបានចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ថា ជា«សារក្មេងប្រដៅចាស់ពាល»។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរបែបនេះថា៖«ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។ សម្តេចតេជោ គ្រាន់តែសរសេរបន្ថែមប៉ុណ្ណេះ ហើយក៏បានបង្ហោះសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែតតែម្តង។
សាររបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត គឺបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងអតីតមេបក្សប្រឆាំងរូបនេះចោទថា សញ្ញាប័ត្ររបស់លោកមិនមានតម្លៃពេញលេញ។ លោកហ៊ុន ម៉ាណែត បានបបួលលោកសម រង្ស៊ីថា បើការលើកឡើងរបស់លោកសម រង្ស៊ី ជាការពិត លោកនឹងលាឈប់ពីតំណែងជា«បេក្ខភាពនាយករដ្ឋមន្រ្តី»។ ប៉ុន្តែ បើលោកសម រង្ស៊ី ចាញ់វិញ គឺត្រូវលាឈប់ពី«ឆាកនយោបាយ»។

ការចេញមកបបួលលោកសម រង្ស៊ី ភ្នាល់នេះ គឺបន្ទាប់ពីអ្នកនយោបាយអតីតបក្សប្រឆាំងចាស់វស្សារូបនេះកាលពី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងឡុងប៊ិច ធ្លាប់បាននិយាយមើលងាយថាសញ្ញាប័ត្ររបស់លោកហ៊ុន ម៉ាណែតពីសាលាបណ្ឌិតសភាយោធាអាមេរិក (West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដូច្នេះហើយ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្លួន ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក លោកហ៊ុន ម៉ាណែត បានទាមទាឲ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ក្នុងការការពារនូវពាក្យសម្តីក្នុងចេតនាមាក់ងាយរបស់គាត់តាមរយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា «មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»។ ប៉ុន្តែ លើកនេះ លោក ហ៊ុន ម៉ាណែត សង្ឃឹមថា លោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ចរាចរណ៍៩ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម