ព័ត៌មានអន្ដរជាតិ
ប្រជាជនចិនផ្អើលទៅមើលបាតុភូតចម្លែកនៅទន្លេ Taoer (មានវីដេអូ)
អ្នករស់នៅក្នុងទីក្រុងភាគខាងជើងប្រទេសចិនបាននាំគ្នាទៅមើលថាសទឹកកកដ៏ធំមួយកំពុងវិលនៅលើទន្លេដែលជាបាតុភូតធម្មជាតិដ៏កម្រមួយដែលកើតឡើងនៅក្នុងអាកាសធាតុត្រជាក់ ។
រូបភាពដែលមិនគួរឲ្យជឿបង្ហាញពីរង្វង់ទឹកកកដែលមានអង្កត់ផ្ចិត ១០ ម៉ែត្រ កំពុងវិលលើផ្ទៃទឹកទន្លេ Taoer នៅទីក្រុង Ulanhot ជាទីក្រុងមួយរបស់តំបន់ស្វយ័ត Inner Mongolia ដែលមានសីតុណ្ហភាពរដូវរងារជាមធ្យមដក ៦ អង្សាសេ ។

ភាពកម្រមានគួរឲ្យចាប់ចិត្តនៅក្នុងទន្លេត្រូវបានបង្កើតឡើងដោយសារតែការពន្លឿននៃល្បឿនទឹកដែលបំបែកដុំទឹកកក ហើយធ្វើឲ្យវាប្រមូលផ្ដុំទៅជារង្វង់ ។
វីដេអូដែលថតនៅថ្ងៃពុធនេះដោយកាសែតក្នុងស្រុក Xing’an Daily បង្ហាញពីថាសទឹកកកដែលបង្កើតឡើងដោយធម្មជាតិមានអង្កត់ផ្ចិត ១០ ម៉ែត្រកំពុងវិលដោយខ្លួនវាក្នុងទិសដៅបញ្ច្រាសទិស ។

យោងទៅតាមការសិក្សារបស់ទូរទស្សន៍ National Geographic បានឲ្យដឹងថា ឥទ្ធិពលទឹកគួចធ្វើឲ្យផ្ទាំងទឹកកករលាយយឺតៗរហូតដល់គែមរបស់វារលោង ហើយរូបរាងទាំងមូលរបស់វាមានរាងមូលល្អឥតខ្ចោះ ។
អ្វីដែលពិសេសនោះថាសទឹកកកនេះថែមទាំងវិលនៅក្នុងទឹកដែលមិនមានចលនា ដោយសារទឹកកកធ្វើឲ្យសីតុណ្ហភាពទឹកនៅជុំវិញនោះថយចុះដោយធ្វើឲ្យវាកាន់តែក្រាស់ ហើយបណ្តាលឲ្យវាអណ្ដែតបង្កើតចលនារាងជារង្វង់តែម្ដង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ ប្រទេសអ្នកមានកំពុងសម្រុកទិញវ៉ាក់សាំងកូវីដទុក ធ្វើឲ្យប្រទេសអ្នកក្រជួបហានិភ័យ
ចុចអាន ៖ FDA បញ្ចេញលទ្ធផលសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer/BioNTech
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


