ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនទាន់ឈ្លានពានអ៊ុយក្រែន ព្រោះខ្លាចរថក្រោះជាប់ភក់
មន្ត្រីអាមេរិកជឿថា ការភ័យខ្លាចរថក្រោះនឹងជាប់នៅក្នុងភក់ អាចបង្ខំឲ្យលោក វ្ល៉ាឌីមៀរ ពូទីន ពន្យារពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ទាហានរុស្ស៊ីប្រមាណ ១០ម៉ឺននាក់ រួមទាំងរថក្រោះ និងរថពាសដែក ត្រូវបានដាក់ពង្រាយនៅតាមព្រំដែនរវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
ដីនៅទីនោះជាធម្មតាកកក្នុងរដូវរងា ដែលអំណោយផលការប្រើប្រាស់រថពាសដែកធុនធ្ងន់ ក្នុងការវាយលុក។ ទោះបីជាយ៉ាងណាក៏ដោយ អាកាសធាតុក្តៅ បានធ្វើឲ្យទឹកកករលាយ ហើយបង្កើតបានជាភក់ជ្រាំ។
លក្ខខណ្ឌខុសប្រក្រតីបន្ថែមទៀត បានបណ្តាលឲ្យវិមានក្រឹមឡាំងពិចារណាឡើងវិញនូវជម្រើសយោធារបស់ខ្លួន។ នេះបើយោងតាមអ្នកជំនាញអាកាសធាតុ ដែលផ្តល់ប្រឹក្សាដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
ក្រុមអ្នកឧតុនិយមសេតវិមានជឿជាក់ថា ការផ្លាស់ប្តូរស្ថានភាពដី បាននាំឲ្យផែនការឈ្លានពានរបស់រុស្ស៊ី ត្រូវបញ្ឈប់។ ពួកគេបានតាមដានលំនាំសីតុណ្ហភាព និងអាកាសធាតុ ចាប់តាំងពីរុស្ស៊ីបង្កើនវត្តមានកងទ័ព ក្នុងខែវិច្ឆិកាឆ្នាំមុន។
ចាប់តាំងពីពេលនោះមក សន្ទុះនៃប្រតិបត្តិការយោធារុស្ស៊ីលើអ៊ុយក្រែន បានចង្អុលទៅការលុកលុយខែមករា។ ប៉ុន្តែឥឡូវ សេណារីយ៉ូនេះត្រូវបានគេចាត់ទុកថា ទំនងជាស្តួចស្តើងណាស់។
ក្រុមមន្ត្រីនិយាយថា ឱកាសរបស់ប្រធានាធិបតីរុស្ស៊ី សម្រាប់ការលុកលុយគឺមានកំណត់ ហើយវាកំណត់ដោយសីតុណ្ហភាពដែលនឹងធ្វើឲ្យដីរឹង អនុញ្ញាតឲ្យរថពាសដែក និងឧបករណ៍ធុនធ្ងន់បន្លាស់ទីដោយងាយស្រួល។
ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយស្ថានភាពដី រុស្ស៊ីបានដាក់ពង្រាយឧទ្ធម្ភាគចក្របន្ថែមទៀតទៅកាន់តំបន់នោះ ដូច្នេះកងទ័ពអាចហោះហើរចូលទៅក្នុងសមរភូមិបាន ប៉ុន្តែជម្រើសនេះគឺពិបាកណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កងទ័ពរុស្សី ៣ពាន់នាក់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតព្រំដែនអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


