ព័ត៌មានអន្ដរជាតិ
អូមីក្រុង សម្លាប់មនុស្សបន្ថែមទៀតនៅ ថៃ
អ្នកស្លាប់ទីពីរដោយសារវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសថៃ ត្រូវបានរាយការណ៍នៅថ្ងៃចន្ទទី១៧ខែមករានេះ ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។

អ្នកស្លាប់ទាំងពីរ គឺជាស្ត្រីវ័យចំណាស់មានសុខភាពធ្ងន់ធ្ងរ ដែលបានឆ្លងមេរោគពីសមាជិកគ្រួសារ។
អ្នកស្លាប់ទីពីរដោយសារអូមីក្រុង គឺជាលោកយាយអាយុ៨៤ឆ្នាំ មានជំងឺមហារីកសួតដំណាក់កាលចុងក្រោយនៅក្នុងខេត្ត Udon Thani។ គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី១០ខែមករា ហើយធ្វើចត្តាឡីស័កក្នុងផ្ទះ។ រោគសញ្ញារបស់គាត់កាន់តែធ្ងន់ទៅៗ ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី១៥ខែមករា។

ថ្វីបើករណីដែលពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនអូមីក្រុង កំពុងកើនឡើងនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែមេរោគនេះត្រូវបានគេនិយាយថា មិនសូវធ្ងន់ធ្ងរទេ ហើយចំនួនអ្នកស្លាប់ទាក់ទងនឹងកូវីដ របស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំបួនខែ។
គួរបញ្ជាក់ថា អ្នកស្លាប់ទី១ គឺជាលោកយាយអាយុ៨៦ឆ្នាំនៅខេត្ត Songkhla។ គាត់បានទទួលមរណភាពនៅមន្ទីរពេទ្យ Hat Yai។ គាត់ធ្លាប់ចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


