Connect with us

ព័ត៌មានជាតិ

ការស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ​DBST សម្រេចបាន ៧៥%​ហើយ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកុម្ភៈនេះ

បានផុស

នៅ

​ព្រះវិហារ ​៖ បើទោះបី​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​ការបង្ការ ទប់ស្កាត់​និង​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្តែ​សំរាប់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅតែ​បន្ត​ការស្ថាបនា​ជួលជុល​ថែទាំ​ផ្លូវ​នៅក្នុង​ខេត្ត​របស់ខ្លួន​ជាប្រចាំ ដើម្បី​កុំអោយ​ខូចខាត​ធ្ងន់ធ្ងរ ចំណាយ​លើ​ការជួសជុល​ឬ​ស្ថាបនា​ឡើងវិញ​ច្រើន ហើយក៏​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​បាន​ស្រួល​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ខណៈ​នេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាននឹងកំពុង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ​DBST ប្រវែង ៣៥០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​២៧​ខែ មករា ឆ្នាំ​២០២២​នេះ ការដ្ឋាន សម្រេចបាន ៧៥%​ហើយ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកុម្ភៈ ខាងមុខនេះ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា​៖ ការងារ​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ​DBST ចាប់ពី PK30+200 ដល់ PK33+700 ប្រវែង ៣៥០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ គិត​ត្រឹម​ថ្ងៃទី​២៧​ខែ មករា ឆ្នាំ​២០២២ សម្រេចបាន ៧៥%​ហើយ ។

លោក​បញ្ជាក់​ផង​ដែរ​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកុម្ភៈ ខាងមុខ​នេះ​ហើយ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​សូម​បន្ដ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ប៊ីវីអឹម​ បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៤១ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម