សន្តិសុខសង្គម
ស្រាយគំនុំជំនួសប្អូន ទាញកាំបិតខ្វែវកាប់សម្លាប់បុរសម្នាក់ក្នុងពិធីជប់លៀង
បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីកាប់លើបុរសម្នាក់ទៀត ក្នុងពីធីជប់លៀងបង្កក់កូនអ្នកជិតខាង ដោយសារខឹងជនរងគ្រោះវាយប្អូនរបស់ខ្លួនកាលពីមួយឆ្នាំមុន។
ករណីកាប់ប្រហារយ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធីបង្កក់កូនរបស់អ្នកជិតខាង ក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ហើយត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះមានឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

យោយតាមរបាយការណ៍សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០ល្ងាច ជនរងគ្រោះនិងជនដៃដល់បានទៅចូលរួមក្នុងកម្មវីធីជប់លៀងបង្កក់កូនអ្នកជិតខាងឈ្មោះ ស៊ាន ខន ភេទប្រុស នៅភូមិកើតហេតុខាងលើ ដោយមានភ្ញៀវចូលរួមជាច្រើន។
ប្រភពបានបន្តថា រហូតដល់ម៉ោង៩និង២០នាទីយប់ ដោយមានការផឹកស៊ីស្រវឹងផងនោះ ជនសង្ស័យបានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះ ដែលកំពុងផឹកស៊ីដែរនោះ បណ្ដាលឲ្យត្រូវចំដើមទ្រូងឆ្វេង១ខ្វែវ និងត្រង់ស្មាខាងស្តាំ១ខ្វែវ រងបួសធ្ងន់ និងបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលបងប្អូនដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយារខឹងជនរងគ្រោះ វាយប្អូនរបស់ខ្លួនកាលពីមួយឆ្នាំមុន។
ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


