ជីវិតកម្សាន្ដ
រដ្ឋលេខាធិការក្រសួងព័ត៌មាន រិះគន់ចំៗក្នុងពិធីមង្គលការបច្ចុប្បន្ន
មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីហ្វេសប៊ុកមួយរបស់លោក សាម៉ន បណ្ឌិត្យ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអ្នករៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ល្បីឈ្មោះម្នាក់ បានសរសេរពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពិធីមង្គលការសព្វថ្ងៃ ដែលឯកឧត្តមចាត់ទុកថា គឺជាការអនុវត្តន៍ខុសពីទម្រង់ដើមនៃវប្បធម៌ដូនតា។

លោក សាម៉ន បណ្ឌិត្យ បានប្រើហ្វេសប៊ុកឈ្មោះ យុវជនជនបទ ហើយបានបង្ហោះថា “តើអ្វីទៅដែលជាប្រពៃណីខ្មែរ វប្បធម៌ខ្មែរ សីលធម៌សង្គមសុជីវធម៌សង្គម ដែលដូនតាយើងបានបន្សល់ទុកជាយូរយារណាស់មកហើយនោះ?។ ជារឿយៗនៅលើបណ្តាញសង្គមfackbookឬVideo youtube គឺតែងតែឃើញការបង្ហោះនូវវីដេអូក្នុងពិធីកាត់សក់នានា ក្នុងមង្គលការកូនប្រុស-ស្រីនីមួយៗស្ទើរគ្រប់ទីកន្លែង ហើយមានវីដេអូជាច្រើនដែលបង្ហាញពីពិធីកាត់សក់ដែលបងប្អូនយើងខ្លះពុំសូវចាប់អារម្មណ៍។

ដូចក្នុងរូបភាពនេះ វាជ្រុលណាស់ទៅហើយដែលសកម្មភាពក្នុងវីដេអូបានផ្សព្វផ្សាយដែលធ្វើអោយប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែររបស់យើង។ និយាយតាមត្រង់ទៅពិធីកាត់សក់ក្នុងពេលបច្ចុប្បន្នហាក់បីដូចជាលេងសើចពេកហើយ ពេលខ្លះការប្រើពាក្យសម្តីក្នុងពិធីកាត់សក់មិនសមទៅនឹងពិធីសិរីសួស្តីជ័យមង្គលកូនប្រុសស្រីនោះឡើយ រួមទាំងកាយវិការកំប្លុកកំប្លែងជ្រុលពេក មិនតែប៉ុណ្ណោះសូម្បីតែអ្នកមិនមានចំណេះជំនាញខាងពិធីកាត់សក់ក៏ចេះតែយកទៅលេងសើចដោយប្រើកាយវិការខ្លះ និងពាក្យសម្តីមិនសមរម្យផងដែរ។

លោក សាម៉ន បណ្ឌិត្យ បានបន្តថា លោកជឿថា បងប្អូនខ្មែរយើងយល់ច្បាស់ណាស់ពីប្រពៃណីខ្មែរដ៏ល្អតាំងពីបុរាណកាលហើយសុទ្ធតែត្រូវបានអនុវត្តន៍ដោយភ្ជាប់ភ្ជួរតាមច្បាប់ក្បួនត្រឹមត្រូវទៅតាមកម្មវិធីនីមួយៗហើយរក្សាបាននូវវប្បធម៌និងប្រពៃណីបានយ៉ាងល្អ ដូច្នេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នាមេត្តា ជាពិសេសបងប្អូនដែលមានកូនចៅរៀបចំមង្គលការ គួរតែមេត្តាពិនិត្យនិងណែនាំដល់ក្រុមអ្នកកាត់សក់កុំអោយរៀបចំក្នុងពិធីកាត់សក់ជ្រុលហួសហេតុនាំអោយមហាជនមានការរិះគន់តាមបណ្តាញសង្គម។ ម្យ៉ាងទៀតដូចជាធ្វើអោយប៉ពាល់ឬបាត់បង់អត្តសញ្ញាណវប្បធម៌ ប្រពៃណីខ្មែររបស់យើងដ៏ល្អផូផង់នេះហើយស្របជាមួយគ្នានេះ លោកជឿជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមទាំងក្រសួងធម្មការនិងសាសនាពិតជាធ្លាប់បានឃើញរាល់រូបភាពវីដេអូទាំងនេះនៅលើបណ្តាញសង្គមfackbookរួចមកហើយដែរ។

លោកបន្ថែមថា សូមបងប្អូនមេត្តាចូលរួមគោរពអនុវត្តន៍និងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងអោយគង់វង់តាមលទ្ធភាពដែលអាចធ្វើទៅបានទុកជូនអ្នកជំនាន់ក្រោយបានស្គាល់និងថែរក្សាបន្តផង។ ការលើកឡើងមួយនេះ ឃើញមានការគាំទ្រខ្លាំង ដោយសារតែភាគច្រើននៃពិធីកាត់សក់នាពេលបច្ចុប្បន្ន ហាក់មិនសូវផ្ដោតរឿងសិរីសួស្ដីនិងក្បួនខ្នាតដូចមុន តែផ្ដោតរឿងកំប្លុកកំប្លែងច្រើនជាង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


