សន្តិសុខសង្គម
រកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿងក្នុងហាងលក់ដូរ«ភារុណស្រុងមី»
កម្លាំងនគរបាលបានចុះដកហូតម៉ូតូចំនួន៣១គ្រឿង ពីហាងលក់ដូរមួយកន្លែងដែលមានយីហោ «ភារុណស្រុងមី» បន្ទាប់ពីឆែកឆេមិនមានឯកសារពាក់ព័ន្ធត្រឹមត្រូវ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចហាងទិញលក់ម៉ូតូយីហោ«ភារុណស្រុងមី» ស្ថិតនៅក្នុងភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដឹកនាំសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ បួយ ស្រុងធី ជាប្ដី និងឈ្មោះ ហេង ភារុណ ជាប្រពន្ធ ត្រូវឃាត់ខ្លួន។
បន្ទាប់ពីដកហូត វត្ថុតាងរួមទាំងម្ចាស់ទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


