ព័ត៌មានអន្ដរជាតិ
ថៃ ប្រើឆ្កែហិតក្លិនសាច់ជ្រូក ការពារការរត់ពន្ធសាច់ពី ឡាវ
មន្ត្រីគយក្នុងប្រទេសថៃបានបង្វឹកសត្វឆ្កែឲ្យហិតសាច់ជ្រូកដើម្បីការពារសាច់ពីការរត់ពន្ធឆ្លងព្រំដែនពីប្រទេសឡាវ ។ សត្វឆ្កែហិតក្លិនត្រូវបានគេដាក់ពង្រាយនៅច្រកព្រំដែនមួយក្នុងស្រុក Sirindohorn នៃខេត្ត Ubon Ratchathani ។

ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតសាច់ជ្រូក បន្ទាប់ពីរលកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងរាលដាលពេញប្រទេស ។ ជំងឺនេះបានឆ្លងជ្រូកពាសពេញ ១៣ ខេត្តក្រុង ដោយកសិករត្រូវបង្ខំចិត្តសម្លាប់ និងកប់សាកសពជ្រូកដើម្បីការពារការរីករាលដាលនៃជំងឺ ។
ក្រុមហ៊ុនថៃបានចាប់ផ្តើមស្តុកសាច់ជ្រូក ខណៈសាច់ជ្រូកប្រមាណ ២០ តោនត្រូវបានគេរកឃើញលួចរត់ពន្ធទៅប្រទេសថៃពីខេត្ត Savannakhet ប្រទេសឡាវកាលពីខែមុន ។ សាច់ជ្រូករត់ពន្ធមានតម្លៃជាង ៤ លានបាត (១២ ម៉ឺនដុល្លារអាមេរិក) ប៉ុន្តែត្រូវអាជ្ញាធរកម្ទេចចោល ។

តម្លៃសាច់ជ្រូកក្នុងប្រទេសថៃបានហក់ឡើងយ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់ក្នុងប្រទេសថៃបានងាកមករកសាច់ក្រពើជំនួសវិញ ។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមក្រពើកំពុងរកលុយបានក្នុងវិបត្តិសាច់ជ្រូក ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ។
ជាមួយគ្នានេះ អាជ្ញាធរប្រទេសឡាវបានចេញសេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងតម្លៃសាច់ជ្រូកនៅក្នុងទីក្រុងវៀងចន្ទន៍ ដោយនិយាយថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅក្នុងប្រទេសជិតខាងបានចាប់ផ្តើមប៉ះពាល់ដល់ប្រទេសឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


