ព័ត៌មានជាតិ
ទូតអាមេរិកមកទឹកដីខេត្តបន្ទាយមានជ័យដើម្បីស្វែងយល់អំពីសក្តានុពលនិងការជួញដូរមនុស្សឆ្លងដែន
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកតែទ្រីកមើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីសក្ដានុពលនៃខេត្តជាប់ព្រំដែនមួយនេះ ព្រមទាំងសកម្មភាពនៃការជួញដូរមនុស្សឆ្លងដែននិងវិស័យសុខាភិបាលផងដែរ ក្នុងដំណើរទស្សនកិច្ចនោះលោកទូតក៏បានជួបពិភាក្សាការងារជាមួយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានមានជ័យផងដែរ។

លោកអ៊ុ រាត្រី បានជម្រាបជូនឯកអគ្គរដ្ឋទូតថា ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយប្រមាណ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង១៥៣គីឡូម៉ែត្រ ហើយខេត្តនេះមានផ្ទៃដីសរុប៦.៦៧៩គីឡូម៉ែត្រការ៉េចែកចេញជា២ក្រុង៧ស្រុក ៥៥ឃុំ ១០សង្កាត់ និង៦៥៨ភូមិមានប្រជាជនពលរដ្ឋប្រមាណ៧៩ម៉ឺននាក់ ក្នុងនោះមាន៨៥%ប្រកបមុខរបរធ្វើស្រែចំការនិង១៥%ជាអាជីវករពាណិជ្ជករសិប្បករកម្មករនេសាទត្រីនិងចិញ្ចឹមសត្វ។
លោកបាននិយាយបន្តថា ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺច្រកអន្តរជាតិប៉ោយប៉ែតច្រកទ្វាបឹងត្រកួន និង ច្រកព្រំដែនម៉ាឡៃ ខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេស៥កន្លែងនៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេសលីអ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម១កន្លែង នៅក្រុងសិរីសោភ័ណ។

ដោយឡែកនៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន៦កន្លែង កំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូនិង១ក្រុមហ៊ុនទៀត នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី ផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិច។
ក្នុងនោះលោកបានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការខិតខំប្រឹងប្រែងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងកម្មវិធីCOVAXបានផ្តល់វ៉ាក់សាំងJohnsonandJohnson សម្រាប់ការជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមួយចំនួនផងដែរដែលខេត្តទទួលបានពីថ្នាក់ជាតិផ្តល់មក។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកថា ប្រតិភូស្ថានទូតមកទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យក្នុងគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលខេត្តបញ្ហាការជួញដូរមនុស្សឆ្លងដែននិងផ្នែកសុខាភិបាលផ្នែកអប់រំ។

លោកទូតបានគូសបញ្ជាក់ថា លោកពិតជារីករាយដែលបានមកកាន់ខេត្តបន្ទាយមានជ័យជាលើកទី២ដែលលោកបានអញ្ជើញមកកាលពី៨ឆ្នាំមុនជាមួយក្រុមគ្រួសារក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់និងបំពេញបេសកកម្មការងារមួយចំនួននាពេលនោះ៕
ដោយ ៖ វ៉ាន់ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


