ចរាចរណ៍
រថយន្តស៊េរីទំនើបបុករថយន្ដដឹកទំនិញក្រឡាប់ផ្ងារជើងលើស្ពានអាកាសក្បាលថ្នល់
រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងបើកបុករថយន្តកូរ៉េ ដឹកពោះត្រី ពីក្រោយពេញទំហឹងរុញទៅបុករបាំងថ្ម បាក់អស់២កង់ ធ្វើឱ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង រងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនិងធ្វើឲ្យកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់ព្រំប្រទល់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េ ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Z-2776 ដឹកពោះត្រី ឡើងពេញរថយន្ត និងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីជើងទៅត្បូង ហើយឡើងលើស្ពានអាកាសក្បាលថ្នល់បំណងឆ្ពោះទៅផ្លូវជាតិលេខ២ តែពេលបើកដល់កណ្ដាលស្ពានស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿននិង មិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តកូរ៉េ ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េ រេចង្កូតទៅបុករបាំងថ្មបាក់អស់២កង់ និងក្រឡាប់ផ្ងារជើងម្ខាងចាក់ពោះត្រីពេញផ្លូវ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែរថយន្តបង្កហេតុនិងរថយន្តរងគ្រោះបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញថា នៅត្រង់ចំណុចកើតហេតុមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរខ្លាំង ទើបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែង និងស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ៕
អត្ថបទ៖ សុខា & លីហេង



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


