ព័ត៌មានជាតិ
សាលារាជធានីភ្នំពេញ បើកឲ្យដំណើរការ សាឡាងចម្លងអ្នកដំណើរពីកោះពេជ្រទៅកោះនរា
ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការ សាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦និង០០នាទីព្រឹក ដល់ម៉ោង១៩និង០០នាទីយប់ ជារៀងរាល់ថ្ងៃ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី ភ្នំពេញមេត្តាជ្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរា កំពុងតែដំណើរការ សាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦និង០០នាទីព្រឹក ដល់ម៉ោង១៩និង០០នាទីយប់ ជារៀងរាល់ថ្ងៃ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើដំណើរតាមសាឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពានព្រះមុនីវង្ស។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌច្បារអំពៅ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


