ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ុយក្រែន សម្រុកចាកចេញពីទីក្រុង គៀវ និងដកលុយពីទូ ATM (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន នៅម៉ោង៥:៥០០ នាទីព្រឹក (ម៉ោងនៅទីក្រុងមូស្គូ) ហើយប៉ុន្មាននាទីក្រោយមក ការបាញ់ផ្លោង និងមីស៊ីលដំបូង ត្រូវបានបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

នៅរដ្ឋធានី គៀវ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង ហើយរូបភាពបានបង្ហាញពីរថយន្តទាំងជួរៗស្ទះពេញផ្លូវល្បឿនលឿន ពេលដែលមនុស្សភៀសខ្លួនចេញពីទីក្រុង។

ប្រជាពលរដ្ឋខ្លះនិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់ចូលក្នុងលេណដ្ឋាន និងចូលទៅក្នុងបន្ទប់ក្រោមដី។ វីដេអូក៏បង្ហាញមនុស្សកំពុងបន់ស្រន់នៅតាមដងផ្លូវផងដែរ។
អ្នកកាសែត Guardian លោក Luke Harding នៅទីក្រុង គៀវ បាននិយាយនៅលើ Twitter ថា មានមនុស្សតិចណាស់នៅតាមដងផ្លូវ ហើយមនុស្សកំពុងតម្រង់ជួរដកប្រាក់នៅទូ ATM៕






សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពី រុស្ស៊ី បាញ់មីស៊ីល ដ៏សាហាវទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


