ព័ត៌មានអន្ដរជាតិ
ក្រុម Anonymous ប្រកាសសង្គ្រាមអ៊ីនធឺណិតជាមួយ រុស្ស៊ី
ក្រុម Hacking Anonymous បានប្រកាស “សង្រ្គាមអ៊ីនធឺណិត” ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Vladimir Putin បន្ទាប់ពីលោកវាយលុកប្រទេសអ៊ុយក្រែន។

ក្រុមជំនាញកុំព្យូទ័រនេះ បានចេញសេចក្តីប្រកាសក្តែងៗនៅលើគណនី Twitter របស់ពួកគេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈ។
ពួកគេបាននិយាយយ៉ាងខ្លីមុនម៉ោង១០យប់ថា “ក្រុម Anonymous បានធ្វើសង្គ្រាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ជាផ្លូវការហើយ”។
ប្រហែល៣០នាទីក្រោយមក ពួកគេបានប្រកាសថា ពួកគេបានបិទគេហទំព័ររបស់ទូរទស្សន៍ RT ដែលចាក់ផ្សាយក្នុងប្រទេសអង់គ្លេស។

ការប្រកាសសង្គ្រាមតាមអ៊ីនធឺណិត ធ្វើឲ្យគេគិតទុកថា រុស្ស៊ីអាចនឹងទទួលរងនូវការប៉ុនប៉ង Hack ជាប្រព័ន្ធក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មុនការលុកលុយអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល និងធនាគាររបស់ប្រទេសនេះ ត្រូវបានកំណត់គោលដៅដោយការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ ដែលគេជឿថា ជាស្នាដៃរបស់រុស្ស៊ី។

ក្រុម Anonymous ដែលគេកំណត់គោលដៅពីមុនមក រួមមាន Ku Klux Klan និងក្រុមឥស្លាមជ្រុលនិយម។ សមាជិករបស់ពួកគេត្រូវបានគេស្គាល់ថា “Anons” ហើយសម្គាល់ដោយរបាំងមុខ Guy Fawkes។
កាលពីខែកក្កដាឆ្នាំមុន ក្រុមនេះបានព្រមានស្ថាបនិក Tesla លោក Elon Musk ថា ពួកគេមានផែនការវាយប្រហារគាត់ បន្ទាប់ពីនិយាយថា គាត់មានអំណាចខ្លាំងពេកលើទីផ្សាររូបិយប័ណ្ណគ្រីបតូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky សួរមេដឹកនាំអឺរ៉ុប ថាតើអ៊ុយក្រែនអាចចូលណាតូទេ តែគ្មានអ្នកឆ្លើយ ព្រោះខ្លាច
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


