Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky សួរមេដឹកនាំអឺរ៉ុប ថាតើអ៊ុយក្រែនអាចចូលណាតូទេ តែគ្មានអ្នកឆ្លើយ ព្រោះខ្លាច (មានវីដេអូ)

បានផុស

នៅ

ទោះបីជាអឺរ៉ុបដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការលុកលុយនៅទីក្រុងគៀវក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទាក់ទងទៅកាន់បណ្តាមេដឹកនាំអឺរ៉ុប បន្ទាប់ពីពួកគេហាក់ដូចជាមិនមានការឆ្លើយតបណាមួយសោះ ចំពោះសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is zelensky2_1200x768.webp

លោកបាននិយាយថា “ថ្ងៃនេះខ្ញុំបានសួរមេដឹកនាំអឺរ៉ុបទាំង២៧ថា តើអ៊ុយក្រែននឹងចូលជាសមាជិកអង្គការណាតូដែរឬក៏ទេ។ ខ្ញុំបានសួរដោយផ្ទាល់ គ្រប់គ្នាសុទ្ធតែខ្លាច គ្មានអ្នកណាឆ្លើយតបទេ”។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានក្លាយជាចំណុចស្នូលនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អាមេរិក​បាន​សន្យាថា ​ណាតូ​នឹងឆ្លើយតប ​ចំពោះ​ការលុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

This image has an empty alt attribute; its file name is nato-list_of_member_countries.jpeg

ណាតូ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៩ ជាមួយសមាជិក១២ប្រទេសមកពីអាមេរិកខាងជើង និងអឺរ៉ុប។ ឥឡូវនេះ ណាតូគឺជាសម្ព័ន្ធមិត្តយោធាដែលមានសមាជិក៣០ប្រទេស។

គួរបញ្ជាក់ថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ។ ខ្លួនបានរង់ចាំដើម្បីក្លាយជាសមាជិកណាតូចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម