ព័ត៌មានអន្ដរជាតិ
វាយអ៊ុយក្រែន ៤ថ្ងៃ រុស្ស៊ី ចំណាយអស់ ៨០ពាន់លានដុល្លារអាមេរិក (មានវីដេអូ)
សង្រ្គាមអ៊ុយក្រែនឥរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៤ហើយ ខណៈការបាញ់ប្រហារយ៉ាងខ្លាំង ត្រូវបានគេឃើញនៅក្នុងរដ្ឋធានីគៀវ។
កងទ័ពអ៊ុយក្រែន កំពុងប្រយុទ្ធជាមួយទាហានរុស្ស៊ីយ៉ាងពេញទំហឹង ហើយមានការភ័យខ្លាចថា សង្រ្គាមនេះអាចនឹងបន្តរយៈពេលប៉ុន្មានថ្ងៃទៀត។
ទន្ទឹមនឹងនោះ សមាជិកសភាសហភាពអឺរ៉ុបលោក Riho Terras បានធ្វើការអះអាងដ៏គួរឲ្យចាប់អារម្មណ៍អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កំពុងមានការខឹងសម្បាយ៉ាងខ្លាំង។ លោក ពូទីន គិតថា សង្គ្រាមនេះនឹងងាយស្រួលណាស់ ហើយអ្វីៗនឹងចប់ក្នុងរយៈពេលពីមួយទៅបួនថ្ងៃ។
ប៉ុន្តែបើក្រឡេកមើលស្ថានភាពបច្ចុប្បន្នវិញ វាហាក់ដូចជាមិនដូច្នោះទេ។ អង្គការ ណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាសថា នឹងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន។
ក្នុងស្ថានភាពបែបនេះ គេកំពុងតែភ័យខ្លាចថា អ៊ុយក្រែនមិនព្រមចុះចាញ់ដោយងាយឡើយ។ ក្រសួងការពារជាតិអ៊ុយក្រែនក៏បានអំពាវនាវដល់សាធារណជន ឲ្យចូលរួមកងទ័ពផងដែរ។
នៅក្នុងការបង្ហោះ Twitter មួយ លោក Terras បានអះអាងថា រុស្ស៊ីមិនមានផែនការយុទ្ធសាស្រ្តទេ។ ការចំណាយរបស់រុស្ស៊ីលើសង្គ្រាមនេះ គឺប្រហែល២០ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ពោលគឺ ៤ ថ្ងៃស្មើនឹង ៨០ ពាន់លានដុល្លារអាមេរិក ហើយក្នុងស្ថានភាពបែបនេះ រុស្ស៊ីអាចប្រឈមការខ្វះខាតសព្វាវុធ។
រោងចក្រ Tula និង Rotenberg មិនអាចបំពេញតម្រូវការអាវុធរបស់កងទ័ពរុស្ស៊ីបានទេ។ ពួកគេអាចផ្គត់ផ្គង់បានតែកាំភ្លើង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ។ សព្វាវុធសម្រាប់កងទ័ពរុស្ស៊ីអាចផលិតបានក្នុងរយៈពេលពី ៣ ទៅ ៤ ខែខាងមុខនេះ ប្រសិនបើពួកគេមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិត។
ទោះបីជាយ៉ាងណាក៏ដោយ វត្ថុធាតុដើមដែលប្រើសម្រាប់ផលិតសព្វាវុធរុស្ស៊ី គឺបានមកពីប្រទេសស្លូវេនី ហ្វាំងឡង់ និងអាល្លឺម៉ង់ ប៉ុន្តែឥឡូវ ត្រូវបានបញ្ឈប់ហើយ ដោយសារទណ្ឌកម្ម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan News Hub
ចុចអាន៖ មានប្រទេសមួយហើយ ចូលដៃជាមួយរុស្ស៊ី វាយលុក អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


