ព័ត៌មានអន្ដរជាតិ
មានប្រទេសមួយហើយ ចូលដៃជាមួយរុស្ស៊ី វាយលុក អ៊ុយក្រែន
នៅពេលនេះ មានប្រទេសមួយហើយ បានចូលដៃជាមួយរុស្ស៊ី ដើម្បីវាយលុក អ៊ុយក្រែន។

ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា មីស៊ីល Iskander ត្រូវបានបាញ់ចេញពីប្រទេសបេឡារុស ចូលទៅក្នុងប្រទេសអ៊ុយក្រែន នៅម៉ោង១៧:០០ (ម៉ោងនៅ អ៊ុយក្រែន)។
រឿងនេះកើតឡើងបន្ទាប់ពីការិយាល័យរបស់លោកប្រធានាធិបតី Zelensky បានប្រកាសថា មន្ត្រីអ៊ុយក្រែន និងរុស្ស៊ីនឹងត្រូវជួបពិភាក្សាគ្នានៅព្រំដែនបេឡារុសជាមួយអ៊ុយក្រែន ទោះបីជាពួកគេមិនបាននិយាយថានៅពេលណាក៏ដោយ។

ចារកម្មអ៊ុយក្រែនបានឲ្យដឹងថា ទាហានពិសេសរបស់ប្រទេសបេឡារុស ត្រូវបានគេប្រទះឃើញកំពុងឡើងយន្តហោះ សម្រាប់ការវាយប្រហារដ៏ធំមួយ។
ប្រភពជាន់ខ្ពស់នៅអ៊ុយក្រែនបានប្រាប់កាសែត Daily Mirror ថា “ប្រសិនបើរឿងនេះកើតឡើងមែននោះ វានឹងមានន័យថា ប្រទេសបេឡារុសបានចូលរួមជាមួយរុស្ស៊ីដោយបើកចំហ ក្នុងការវាយលុកអធិបតេយ្យភាពអ៊ុយក្រែន”។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្នុងអំឡុងពេលដែលរុស្ស៊ីបង្កើតកងទ័ព, កងកម្លាំងឥស្សរជន Spetsnaz ជាច្រើនរបស់ទីក្រុងមូស្គូ បានធ្វើការហ្វឹកហាត់ ជាមួយសមភាគីបេឡារុស។
ឥឡូវនេះ រឿងបានកើតឡើងជាក់ស្តែងហើយ ប្រទេសបេឡារុស បានអនុញ្ញាតបាញ់មីស៊ីលចេញពីក្នុងទឹកដីរបស់ខ្លួន ដាក់ប្រទេសអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបញ្ជាក់ថា មីស៊ីលពិតជាត្រូវបានបាញ់ចេញពីប្រទេសរបស់លោក ទៅលើអ៊ុយក្រែនមែន។
លោកថែមទាំងបញ្ជាក់ផងដែរថា ទាហានរុស្ស៊ីដែលរងរបួស កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបេឡារុស ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror, Kyiv Independent
ចុចអាន៖ អ៊ុយក្រែនបញ្ជាក់ថា មានជនស៊ីវិលស្លាប់ ៣៥២នាក់ និងរបួសជាង ១ពាន់នាក់
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


