Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនពលករ MOU ២៥០នាក់បន្ថែមទៀត ទៅធ្វើការនៅប្រទេសថៃ

បានផុស

នៅ

កម្ពុជា បានបញ្ជួនពលករ MOUប្រមាណ២៥០នាក់បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃនៅថ្ងៃទី២៨ ខែកម្ភៈឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ជួនជិត១ពាន់នាក់រួចហើយកាលពីពេលថ្មីៗនេះ។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨កុម្ភៈនេះថា ពលករ២៥០នាក់ដែលត្រូវបញ្ជួនទៅថ្ងៃនេះ នឹងត្រូវទៅធ្វើការនៅរោងចក្រស៊ីភីជារោងចក្រចំណីអារហារ ធ្វើសាច់មាន់ សាច់ជ្រូកដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នេះជាលើកទី៤ហើយដែលកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅប្រទេសថៃក្រោយពីថៃបើកប្រទេសទទួលពលករបរទេសឡើងវិញ ហើយកម្ពុជា ជាប្រទេសទី១ដែលថៃទទួលយកពលករមុនគេក្នុងចំណោមប្រទេសនៅអាស៊ាន ដូចជា ឡាវ ភូមា ដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី៣ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា លើកទី១កម្ពុជាបានបញ្ជួនពលករចំនួន ២២០នាក់កាលពីថ្ងៃទី ០១ខែ កុម្ភៈឆ្នាំ២០២២ធ្វើការនៅរោងចក្រសាច់មាន់ លើកទី២ បញ្ជួន៤០០នាក់កាលពីថ្ងៃទី១៥កម្ភៈ លើកទី៣បញ្ជួន៣៥០នាក់កាលពីថ្ងៃទី២១កម្ភៈនិងលើកទី៤បញ្ជួន២៥០នាក់នៅថ្ងៃទី២៨កម្ភៈដោយពួកគេទៅធ្វើការនៅរោងចក្រស៊ីភីទាំងអស់ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។

លោក អន ប៊ុនហាក់ បានបន្ថែមថា ពលករ២៥០នាក់ នឹងត្រូវបញ្ជួន​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ទល់នឹង​ខេត្ត​ស្រះកែវ។​ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតបើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង ។

បើតាមលោក អន ប៊ុនហាក់ ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់ កសិកម្ម នេសាទនិងរោងចក្រចំណីអាហារ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម