សុខភាព
ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?
ក្មេងអាយុក្រោម ២ ឆ្នាំជាច្រើនមានសំឡេងដកដង្ហើមខ្សឺតខ្សកពេលគេង ដែលអាការៈខ្លះកើតឡើងបន្ទាប់ជាពីជំងឺរលាកទងសួត ហើយខ្លះទៀតឮកូនដកដង្ហើមឮបែបនេះតាំងពីកើត។ ចំពោះបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបកស្រាយថា បើកូនទើបកើតអាចមកពីឈ្លក់ទឹកភ្លោះ ឬទឹកភ្លោះធ្លាក់ចេញមិនអស់។
ដូចនេះហើយបានជាពេទ្យប្រាប់យើងឲ្យដាក់កូនទើបកើត គេងផ្អៀងទៅម្ខាង ដើម្បីឲ្យទឹកភ្លោះហូរចេញមកអស់តាមមាត់ ឬច្រមុះ។ រយៈពេល ១ ខែយ៉ាងយូរ វានឹងអស់ហើយ តែបើកូនមានអាយុ ១ ឆ្នាំហើយ ពេលគេងនៅតែឮសំឡេងទៀត ហើយបើពិនិត្យទៅមិនមានរោគសញ្ញារលាកទងសួតអ្វីទេ នោះជារឿងធម្មតាប៉ុណ្ណោះ។

តែការឮសំឡេងខ្សឺតខ្សកនោះ អាចមកពីបំពង់ទងសួតកូនត្បៀតតិចតួច តែនៅពេលធំឡើងលែងបញ្ចេញសំឡេងទៀតហើយ។ មួយវិញទៀត ក្មេងខ្លះមានអាការៈតឹងច្រមុះ ឬគេងនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ពេក ទើបធ្វើឲ្យកូនមានសភាពបែបនេះ។
ចំណែកបញ្ហាកូនគេងស្រមុក ក៏អាចធ្វើឲ្យម៉ាក់ប៉ាគិតថា មកពីបញ្ហាសួតដែរ ព្រោះយល់ថាកូននៅតូចមិនអាចចេះស្រមុកដូចមនុស្សធំឡើយ។ ដូចនេះប្រសិនបើរកមិនឃើញភាពខុសប្រក្រតីនៃផ្លូវដង្ហើមទេ មិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះពេលកូន៣-៥ ឆ្នាំទៅ នឹងលែងឮសូរដង្ហើមពេលដេកទៀតឡើយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ក្មេងតូចក្រោម២ឆ្នាំ ពេលរាករូស មិនអាចឲ្យទឹកផ្លែឈើស្រស់ទេ
សូមចុចអាន៖ ស្ត្រីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ!
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


