នយោបាយ
អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ រុស្ស៊ី ចាញ់ អាមេរិក-ណាតូ ត្រង់មានសព្វាវុធខ្លាំង តែគ្មានសម្ព័ន្ធមិត្តខ្លាំង
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ នៅថ្ងៃសុក្រនេះ បានធ្វើការប្រៀបធៀបគ្នារវាងការធ្វើសង្រ្គាមរបស់រុស្ស៊ី-ពូទីន និងណាតូ-អាមេរិក។ បើតាមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះ គឺរុស្ស៊ី និងណាតូ-អាមេរិក មានសព្វាវុធខ្លាំងដូចគ្នា ប៉ុន្តែអាមេរិកមានប្រៀបជាងត្រង់មានសម្ព័ន្ធមិត្តខ្លាំងដែលចង់ទៅវាយប្រទេសណាមួយ គឺទៅទាំងអស់គ្នាតែម្តង។

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត យង់ ពៅ បានធ្វើការប្រៀបធៀបគ្នាបែបនេះថា ណាតូ-អាមេរិក(NATO-US ) ៖ ១.សព្វាវុធខ្លាំង សម្ព័ន្ធភាពក៏ខ្លាំងធ្វើសង្គ្រាមលើកណា ទៅលុកលុយប្រទេសណា ក៏ទៅជាសម្ព័ន្ធ ២.បង្កើតសម្មត្តិកម្មគ្រប់គ្រាន់ ដើម្បីឱ្យភាគច្រើននៃពិភពលោកជឿដូចសម្ព័ន្ធខ្លួន ៣. IT-Medias ផ្សព្វផ្សាយខ្លាំង ទាំងសារព័ត៌មានប្រពៃណី និងបណ្តាញសង្គម Social Medias ៤. សង្គ្រាមការទូតខ្លាំង។
ចំណែក រុស្ស៊ី-ពូទីន(RUSSIA-PUTIN)វិញ៖ ១.សព្វាវុធខ្លាំង តែមិនមានសម្ព័ន្ធមិត្តខ្លាំង ចូលចិត្តធ្វើសង្គ្រាមតែម្នាក់ឯង ២. មិនបង្កើតសម្មត្តិកម្មគ្រប់គ្រាន់ ដើម្បីបង្ហាញពិភពលោកឱ្យជឿ ៣. IT-Medias ខ្លាំង ប៉ុន្តែការផ្សព្វផ្សាយមិនខ្លាំង ទាំងសារព័ត៌មានប្រពៃណី និងបណ្តាញសង្គម Social Medias ៤.ខ្សោយសង្គ្រាមការទូត ច្រើនផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ។

សម្រាប់លោកបណ្ឌិត យង់ ពៅ គឺនិយាយរួមទៅ ណាតូ-អាមេរិក(NATO-US) និងរុស្ស៊ី-ពូទីន(RUSSIA-PUTIN) សុទ្ធតែធ្លាប់ធ្វើសង្គ្រាមឈ្លានពានប្រទេសទន់ខ្សោយដូចគ្នា ប៉ុន្តែរបៀបផ្សេងគ្នា លទ្ធផលផ្សេងគ្នា ហើយក៏បន្សល់នូវមរតកក៏ផ្សេងគ្នាដែរ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


