ព័ត៌មានអន្ដរជាតិ
រំភើប! វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer-BioNTech ទៅដល់កាណាដា ហើយ
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងបានទៅដល់ប្រទេសកាណាដាកាលពីថ្ងៃអាទិត្យ ហើយពលរដ្ឋកាណាដាមួយចំនួនត្រូវបានគេរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំងនៅថ្ងៃចន្ទនេះ ។
លោក Trudeau បាននិយាយលើបណ្ដាញ Twitter ខាងលើរូបភាពនៃយន្តហោះដឹកជញ្ជូនដែលត្រូវបានប្រើដើម្បីដឹកវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនយក្ស Pfizer-BioNTech ថា “វ៉ាក់សាំងកូវីដ ១៩ ជាច្រើនដូសរបស់ក្រុមហ៊ុន Pfizer-BioNTech បានមកដល់ប្រទេសកាណាដាហើយ” ។

ប្រទេសកាណាដា និងសហរដ្ឋអាមេរិកក្លាយជាប្រទេសលោកខាងលិចដំបូងបង្អស់ បន្ទាប់ពីចក្រភពអង់គ្លេសចាប់ផ្តើមការចាក់វ៉ាក់សាំង ។
វ៉ាក់សាំងដំបូងចំនួន ៣០,០០០ ដូសនឹងត្រូវដាក់ប្រើប្រាស់ទៅកាន់ ១៤ កន្លែងទូទាំងប្រទេសកាណាដា ។ អ្នកដែលងាយរងគ្រោះបំផុតរួមទាំងមនុស្សចាស់ជរានៅក្នុងមណ្ឌលថែទាំ និងបុគ្គលិកថែទាំសុខភាពនឹងក្លាយជាមនុស្សដំបូងគេដែលនឹងត្រូវចាក់វ៉ាក់សាំងនេះ ។

វ៉ាក់សាំងទាំងនេះបានចាកចេញពីប្រទេសប៊ែលហ្សិកកាលពីថ្ងៃសុក្រជាកន្លែងដែលវ៉ាក់សាំងត្រូវបានផលិត និងបានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មុនពេលត្រូវបានចែកចាយ និងបញ្ជូនទៅកន្លែងចាក់ថ្នាំបង្ការនៅប្រទេសកាណាដា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកាណាដាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៦០,៧៤៣ នាក់ និងមានអ្នកស្លាប់ចំនួន ១៣,៤៣១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ សហរដ្ឋអាមេរិកនឹងចាក់វ៉ាក់សាំងមន្ត្រីជាន់ខ្ពស់សេតវិមានមុនសាធារណជន
ចុចអាន ៖ អ្នកមានបញ្ហាតម្រងនោមប្រឈមហានិភ័យស្លាប់ដោយសារកូវីដខ្លាំងជាងមនុស្សអាយុលើស ៨០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


