ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស នៅព្រឹកស្អែក ពាក់ព័ន្ធស្ថានភាពកូវីដ១៩ នៅកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះនឹង អញ្ជើញថ្លែងសារ ដែលមានការផ្សាយផ្ទាល់ពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា) និងការទិញវ៉ាក់សាំងជំងឺកូវីដ ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃ។ នេះបើយោងតាមការឲ្យដឹងរបស់លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គ ភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងការកាច់ផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។
សូមបញ្ជាក់ថា ដោយឡែកក្នុង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»សម្រាប់ថ្ងៃទី១៤ ធ្នូនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩នេះឡើយ។ ក្រសួងសុខាភិបាលដោយបញ្ជាក់ថា សំណាក ៣,៨៣៨ នៃអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលនៅក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ត្រូវបានវិភាគដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូដោយលទ្ធបង្ហាញថា អវិជ្ជមានកូវីដ-១៩ទាំងអស់។ សម្រាប់សំណាកនៅសល់ជាង ៣,០០០ទៀត មន្ត្រីជំនាញនឹងបន្តវិភាគរកមេរោគកូវីដ-១៩ នាថ្ងៃទី១៤ ធ្នូនេះ ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា៖ ថ្ងៃនេះមានជនជាតិខ្មែរទាំង ២ នាក់ដែលបានជាសះស្បើយពីកូវីដ-១៩នោះ មានស្ត្រីវ័យ៣៥ឆ្នាំម្នាក់ មានអាសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពត។ ស្ត្រីរូបនេះបានធ្វើដំណើរមកពីប្រទេសចិន ហើយមកដល់កម្ពុជាកាលពីថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២០។ រីឯអ្នកជាសះស្បើយពីកូវីដ-១៩ម្នាក់ទៀតជាបុរសខ្មែរ-អាមេរិកមានវ័យ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសរូបនេះត្រូវបានក្រសួងសុខាភិបាលរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ធ្នូបន្ទាប់ពីធ្វើដំណើរមកពីសហរដ្ឋអាមេរិកហើយបន្តជើងហោះហើរនៅប្រទេសចិន។
អ្នកជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលរកឃើញនៅក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មានចំនួន៤០នាក់។ ក្នុងនោះប្រុស ២១ នាក់ និង ស្រីមាន ១៩ នាក់ សម្រាប់កម្ពុជាទាំងមូលអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥៩ នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ ៣០៩ នាក់ និង ៥០ ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត នៅមណ្ឌលសុខភាពចាក់អង្រែលើនិងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនិងហង់សិន៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


