ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល Harnaaz Sandhu ប្រែប្រួលរូបរាងខ្លាំង មើលសឹងមិនស្គាល់
ម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១ កញ្ញា Harnaaz Sandhu បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបង្ហាញខ្លួនក្នុងរូបរាងធាត់ទ្រលុកទ្រលន់ មើលសឹងមិនស្គាល់។

ត្រឹមតែរយៈពេល ៣ខែនៃការគ្រងមកុដ បវរកញ្ញា Harnaaz Sandhu បានប្រែរូបរាងប្លែកជាងមុន ជាមួយនឹងការឡើងទម្ងន់ខ្លាំង ឯសម្រស់វិញត្រូវបានគេប្រដូចទៅនឹងមនុស្សចាស់ ខណៈនាងទើបមានអាយុ ២២ឆ្នាំ តែមើលទៅដូចនារីវ័យ ៣០ឆ្នាំអ៊ីចឹង។

ជុំវិញការឡើងទម្ងន់ស្រឺតៗនេះដែរ Harnaaz Sandhu បានផ្តល់បទសម្ភាសន៍ថា នាងរមែងញ៉ាំអាហារច្រើន មិនសូវគិតម៉ោងពេល និងចូលចិត្តបង្អែមជាច្រើនមុខដូចជា ស្ករគ្រាប់ និងសូកូឡាជាដើម ហើយនេះគឺជាមូលហេតុដែលនាងមិនអាចគ្រប់គ្រងទម្ងន់ខ្លួនឯងបាន។ មិនតែប៉ុណ្ណោះ បវរកញ្ញាឥណ្ឌារូបនេះ បានសារភាពថា ខ្លួនមិនសូវហាត់ប្រាណទៀងទាត់នោះទេ។

ទោះយ៉ាងណា ក្រោយត្រឡប់ទៅអាមេរិក ដើម្បីបំពេញតួនាទីជាម្ចាស់ជយលាភីឯករបស់ខ្លួន គេជឿថា Harnaaz Sandhu នឹងកំណត់របបអាហារបានត្រឹមត្រូវ ក៏ដូចជាហាត់ប្រាណទៀងទាត់ឡើងវិញ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Aum ធ្វើឱ្យហ្វេនលាន់មាត់ព្រាត ក្រោយចូលរួមបុណ្យសព Tangmo
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


