នយោបាយ
លុបឈ្មោះបេក្ខជនបក្សភ្លើងទៀន២០នាក់ទៀត ត្រូវបានសវនាការ គ.ជ.ប សម្រេចលុបឈ្មោះចេញពីបញ្ជី
ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩រូប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន១៣ (ដប់បី) បណ្ដឹង ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន។

បើតាម គ.ជ.ប បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃគ.ជ.ប បានសម្រេច៖
ទី១. លុបឈ្មោះបេក្ខជន ៣(បី)រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៦ ដែលរួមមាន៖ ឈ្មោះ ទឹម ទូច ភេទប្រុស កើតថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៥, ឈ្មោះ ជា គឹមលី ភេទស្រី កើតថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៩, ឈ្មោះ ស្រៀង ធា ភេទស្រី កើតថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៨៤។

ទី២. លុបឈ្មោះ មាស រដ្ឋា ភេទប្រុស កើតថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៥ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៧។
ទី៣. លុបឈ្មោះ វ៉ា សុផល ភេទស្រី កើតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៦៣ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៨។
ទី៤. លុបឈ្មោះបេក្ខជន ៣ (បី)រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៩ ដែលរួមមាន៖ ឈ្មោះ រ៉េត សុវណ្ណា ភេទប្រុស កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២, ឈ្មោះ យុន សុផល ភេទស្រី កើតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦៨, ឈ្មោះ ចាន់ នី ភេទស្រី កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៥០។
ទី៥. លុបឈ្មោះបេក្ខជន ៤ (បួន) រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០១០ ដែលរួមមាន៖ ឈ្មោះ ហង្ស ស្រ៊ីន ភេទស្រី កើតថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨១, ឈ្មោះ ធី សំអាត ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៦៥, ឈ្មោះ បាន បឿន ភេទប្រុស កើតថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៤, ឈ្មោះ អៀម ផាន់ណា ភេទប្រុស កើតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ១៩៨២។
ទី៦. លុបឈ្មោះបេក្ខជន ៣ (បី) រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០១១ លេខ ០១២ និងលេខ ០១៣ ដែលរួមមាន៖ ឈ្មោះ ឃុន ចន្ថា ភេទប្រុស កើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩២, ឈ្មោះ ហេង ធឿន ភេទប្រុស កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៤, ឈ្មោះ ប្រាក់ មុំ ភេទស្រី កើតថ្ងៃទី២ ខែមេសា ឆ្នាំ១៩៨៣។
ទី៧. លុបឈ្មោះ គង់ សាវ៉ាន់ ភេទប្រុស ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៨៤ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០១៤។ ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញទេ។
ទី៨. លុបឈ្មោះបេក្ខជន ២ (ពីរ) រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០១៨ និងលេខ ០១៩ ដែលរួមមាន៖ ឈ្មោះ លឹម សុខជា ភេទប្រុស កើតថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៨៨, ឈ្មោះ ចក់ សុភ័ណ ភេទប្រុស កើតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៧, លុបឈ្មោះ សុក សុវណ្ណដា ភេទប្រុស កើតថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៨ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០២០ ដោយសារសាមីខ្លួនបានដាក់ពាក្យបណ្ដឹង ដើម្បីសុំលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សភ្លើងទៀន។
ទី១០. លុបឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស កើតថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៨១ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០២១ ដោយសារសាមីខ្លួនបានដាក់ពាក្យបណ្ដឹង ដើម្បីសុំលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សភ្លើងទៀន។

ការសម្រេចខាងលើរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ត្រូវបានធ្វើឡើងដោយយោងតាមចម្លើយរបស់សាមីខ្លួនថា ពួកគាត់ទាំងអស់ពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយក៏មិនបានបំពេញប្រវត្តិរូប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ផ្ទាល់ដៃរបស់ពួកគាត់ និងមួយចំនួនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំ សង្កាត់ ដែលខ្លួនបានដាក់ពាក្យឈរឈ្មោះជាបេក្ខជនគណបក្សនយោបាយ។
ផ្អែកតាមមាត្រា៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៦.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន ចេះសរសេរអក្សរខ្មែរ និងបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។
ផ្អែកតាមមាត្រា៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ជីវប្រវត្តិ និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប យល់ឃើញថា បេក្ខជនដែលមិនបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គប្បីគណៈកម្មាធិ-ការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនដំបូង។
សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


