ព័ត៌មានអន្ដរជាតិ
ពូទីន គិតខុស ២ ចំណុច ក្នុងការវាយលុក អ៊ុយក្រែន (មានវីដេអូ)
អ្នកប្រវត្តិសាស្ត្រអ៊ុយក្រែនម្នាក់ បានសរសេរអត្ថបទមួយនៅក្នុងកាសែត The New York Times កាលពីថ្ងៃអាទិត្យទី២០ខែមីនាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគណនាខុសចំនួនពីរចំណុច ទាក់ទងនឹងការវាយលុកអ៊ុយក្រែន។

លោក Yaroslav Hrytsak ប្រវត្តិវិទូ និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យកាតូលិកអ៊ុយក្រែន បានសរសេរថា “ការវាយលុករបស់រុស្ស៊ី ត្រូវបានជួបប្រទះជាមួយនឹងការតស៊ូរបស់វីរជនអ៊ុយក្រែន និងការបង្រួបបង្រួមរបស់លោកខាងលិច”។
លោកបានសំដៅទៅលោក ពូទីន ថាជា អ្នកកលយុទ្ធដ៏ប៉ិនប្រសប់ ប៉ុន្តែជាអ្នកយុទ្ធសាស្ត្រគ្មានសមត្ថភាព ហើយបាននិយាយថា គាត់បានធ្វើការគណនាខុសធំបំផុត ដោយគាត់មិនបានគិតដល់ថា នឹងមានការឆ្លើយតបពីប្រទេសលោកខាងលិច និងការតស៊ូរបស់អ៊ុយក្រែនដូចបែបនេះទេ។

ទីមួយ គាត់សង្ឃឹមថា ដូចករណីសង្រ្គាមរបស់គាត់ប្រឆាំងនឹងហ្សកហ្ស៊ី, ពួកបស្ចិមប្រទេសនឹងមិនអើពើការវាយលុករបស់គាត់ប្រឆាំងនឹងអ៊ុយក្រែនឡើយ។ ការឆ្លើយតបរួបរួមពីលោកខាងលិចមិនមែនជាអ្វីដែលគាត់រំពឹងទុកនោះទេ។
ទីពីរ ចាប់តាំងលោក ពូទីន គិតក្នុងចិត្តថា រុស្ស៊ី និងអ៊ុយក្រែន ជាប្រទេសតែមួយ គាត់ជឿជាក់ថា ទាហានរុស្ស៊ី ដែលចូល អ៊ុយក្រែន នឹងទទួលការស្វាគមន៍ដោយផ្កា។

លោក Hrytsak បានសរសេរថា ទោះបីជាលោក ពូទីន ទំនងជាបង្កើនជម្លោះបន្ថែមទៀតក៏ដោយ ក៏គាត់ប្រហែលជាមិនអាចយកជ័យជម្នះបានដែរ។ លោក ពូទីន ជឿថា គាត់កំពុងតែធ្វើសង្គ្រាមមិនមែនជាមួយអ៊ុយក្រែនទេ ប៉ុន្តែជាមួយលោកខាងលិចលើទឹកដីអ៊ុយក្រែន។
លោក Hrytsak អះអាងថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់លោក ពូទីន គឺត្រូវបង្វែរជំនឿរបស់គាត់ថា អ៊ុយក្រែនមិនមែនកំពុងប្រយុទ្ធតែម្នាក់ឯងទេ ប៉ុន្តែអ៊ុយក្រែនមានជំនួយពីលោកខាងលិចនិងជាផ្នែកមួយនៃលោកខាងលិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Hill
ចុចអាន៖ Joe Biden ធ្វើដំណើរទស្សនកិច្ចអឺរ៉ុប ដើម្បីប្រមូលការគាំទ្រ ប្រឆាំង Putin
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


