ព័ត៌មានអន្ដរជាតិ
ជំនួបត្រាំនិងពូទីនលើកក្រោយនឹងធ្វើនៅទីក្រុងមូស្គូ ប៉ុន្តែត្រាំត្អូញថា «វាក្តៅបន្តិចសម្រាប់លោក»
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបង្ហើបពីជំនួបលើកក្រោយរវាងខ្លួន និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឡើងនៅទីក្រុងមូស្គូ ប៉ុន្តែភាគីទាំងពីរមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ។

ក្រោយជំនួបចរចាលើកដំបូងដែលចំណាយពេលជាង៣ម៉ោង យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី លោក ដូណាល់ ត្រាំ និង លោក ពូទីន បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មាន។
នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននោះ យោងតាមការស្រង់សម្តីរបស់បណ្តាញសង្គមហ្វេសប៊ុក «Donald Trump For President» លោក ដូណាល់ ត្រាំ បានលើកឡើងថា៖«លោក ប្រធានាធិបតី [វ៉្លាឌីមៀរ ពូទីន] ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់ ហើយ យើងនឹងនិយាយទៅកាន់អ្នកឆាប់ៗនេះ ហើយប្រហែលជួបអ្នកម្តងទៀតឆាប់ៗ»។
ពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានឆ្លើយតបភ្លាមៗថា៖«ពេលក្រោយ នៅទីក្រុងមូស្គូ»។
លោក ត្រាំ ក៏បានតបទៅវិញថា៖«អូហ៍ នោះគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំនឹងក្តៅបន្តិចនៅទីនោះ ប៉ុន្តែខ្ញុំមើលឃើញថា វាអាចកើតឡើង។ សូមអរគុណអ្នកខ្លាំងណាស់ លោក វ៉្លាឌីមៀរ ហើយ សូមអរគុណអ្នកទាំងអស់គ្នា»។
ជំនួបលើកដំបូងរវាងប្រមុខដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានបញ្ចប់ទៅដោយគ្មានលទ្ធផលនៃកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងក្នុងពេលនេះ ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយរយៈពេលជាង៣ឆ្នាំកន្លះនោះទេ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


