ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានថា ក្រុងមូស្គូនិងណាតូ នឹងទង្គិចគ្នាដោយផ្ទាល់ ប្រសិនបើកងរក្សាសន្តិភាព បញ្ជូនទៅអ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ការបញ្ជូនកងបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន អាចបង្កឲ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

ប្រទេសប៉ូឡូញ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់សំណើជាផ្លូវការសម្រាប់បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ។
លោក Lavrov បានប្រាប់បុគ្គលិក និងនិស្សិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូកាលពីថ្ងៃពុធទី២៣ខែមីនាថា “ខ្ញុំសង្ឃឹមថា ពួកគេយល់ពីអ្វីដែលពួកគេកំពុងនិយាយ។ នេះនឹងក្លាយជាការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងណាតូ ដែលគ្រប់គ្នាមិនត្រឹមតែព្យាយាមចៀសវាងប៉ុណ្ណោះទេ ប៉ុន្តែនិយាយថា មិនគួរកើតឡើងផងដែរ”។

ការអត្ថាធិប្បាយរបស់លោក Lavrov ធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា គំនិតរបស់ប្រទេសប៉ូឡូញ គឺប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត។
យោងតាមលោក Peskov, ការប្រឈមមុខដាក់គ្នាណាមួយដែលអាចកើតមានរវាងកងទ័ពរបស់យើង និងកងកម្លាំងណាតូ អាចមានផលវិបាកច្បាស់លាស់ ដែលនឹងពិបាកជួសជុល។

ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុង កៀវ ថាធ្វើឲ្យកិច្ចចរចាសន្តិភាពជាប់គាំង ដោយសារតែដាក់សំណើមិនអាចទទួលយកបានសម្រាប់រុស្ស៊ី។
យ៉ាងណាក្តី អ៊ុយក្រែននិយាយថា ខ្លួនមានឆន្ទៈក្នុងការចរចា ប៉ុន្តែនឹងមិនចុះចាញ់ ឬទទួលយកឱសានវាទរបស់រុស្ស៊ីឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងទី១ លាលែងពីតំណែង ហើយចាកចេញពីរុស្ស៊ី មិនវិលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


