ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភប្រាក់៥០០០ដុល្លារដល់លោក ព្រហ្ម ម៉ាញ
បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនា មកនោះ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។

ស្ថានភាពសុខភាពវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបានប្រគល់ជូនវីរៈសិល្បៈករនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកជំទាវ ចំពោះវីរៈសិល្បៈករដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្ស និងលើកកម្ពស់វិស័យសិល្បៈ ពិសេសសិល្បៈអាយ៉ៃ។

វីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបក្ដុកក្ដួលយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោម និងលោកជំទាវដែលបានផ្ដលនូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺរបស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកជំទាវ តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧត្ថម្ភគាំទ្រួទាំងថវិកានិងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀង និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

សូមបញ្ជាក់ថាដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវិស័យសិល្បៈអាយ៉ៃនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានផ្ដល់ការគាំទ្រនូវថវិកា និស្បៀងអាហារជាទៀងទាត់ចាប់ពីចុងឆ្នាំ២០២១មក ហេីយចាប់តាំងពីដេីមឆ្នាំ២០២២មកដោយបានបន្ថែមចំនួនទឹកប្រាក់ពី២០០០ដុល្លារទៅ២៣០០ដុល្លារក្នុងមួយខែ ជូនសាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ដែលកំពុងបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយឱ្យចេះនូវជំនាញសិល្បៈដ៏មានប្រជាប្រិយ៍មួយនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


