ព័ត៌មានជាតិ
ក្រុមហ៊ុន ខេម ជេដ អេស៊ា និង ក្រុមហ៊ុនពីរមកពីសិង្ហបុរី សហការគ្នាលើវិស័យវេជ្ជសាស្ត្រ និងប្រឹក្សា យោបល់ផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុន ខេម ជេដ អេស៊ា ហៅកាត់ ថា ASH និង ក្រុមហ៊ុន Beyond Medical Group Singapore ដែលជាទី បណ្តុំគ្លីនិកវេជ្ជសាស្ត្រឯកទេសក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុន PFPFA ជំនាញខាងប្រឹក្សាយោបល់ហិរញ្ញវត្ថុសំរាប់សុខភាពឈានមុខគេនៅប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ គោលបំណង គឺដើម្បីសហការលើវិស័យវេជ្ជសាស្ត្រក្នុងគោលដៅជួយសម្រួលដល់អ្នកជំងឺដែលតែងតែត្រូវការការព្យាបាល ដោយ អ្នកឯកទេសជំនាញមិនថា នៅក្នុងប្រទេសកម្ពុជា ឬទៅប្រទេសសិង្ហបុរី ព្រមទាំងការប្រឹក្សាយោបល់ ផ្នែក ហិរញ្ញវត្ថុ ក៏ដូចជា ការផ្តល់ចំណេះដឹងតាម រយៈសិក្ខាសាលាវេជ្ជសាស្ត្រ និងផ្លាស់ប្តូរ បទពិសោធន៍រវាងវេជ្ជបណ្ឌិតនៃប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood ភ្នំពេញ រាជធានីភ្នំពេញ ។ លោកស្រី Elayne Soh នាយកប្រតិបត្តិក្រុមហ៊ុន Beyond Medical Group Singapore បានមានប្រសាសន៍បន្ទាប់ពីការចុះMOU ថា ៖ ក្រុមហ៊ុន Beyond Medical Group Singapore នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ASH ឬ គ្លីនិក ស៊ីង មេដ ដើម្បីជួយសម្រួលដល់អ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមន្ទីរពេទ្យ អ្នកឯកទេស ជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំង សហការគ្នាក្នុងវិស័យវេជ្ជសាស្ត្រ និងការផ្តល់យោបល់ជាជំរើសទីពីរ ឬជំរើសបន្ទាប់លើករណីស្មុគស្មាញផ្សេងៗ ផងដែរ។
លោកស្រី នាយកប្រតិបត្តិ បានមានប្រសាសន៍ទៀតថា ជាមួយនឹងបទពិសោធន៍ថែទាំសុខភាពដ៏រឹងមាំបណ្តាញសេវាសុខភាពASH នឹងក្លាយជាចំណុចទំនាក់ទំនងតែមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ ព័ត៌មាន និងជួយដល់ការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ អមដោយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ របស់ ពួកគេ ដែលជាមជ្ឈមណ្ឌលថែទាំសុខភាពនៅកម្ពុជាមានបុត្រសម្ព័ន្ធជាមួយអ្នកឯកទេស ពហុជំនាញក្នុងប្រទេសសិង្ហបុរី ។ ASH ក្លាយជាដៃគូរយុទ្ធសាស្ត្ររបស់ Beyond Medical Group ក្នុងការគ្រប់គ្រងអ្នកជំងឺឱ្យ កាន់តែប្រសើរឡើងនៅទូទាំងតំបន់។
វេជ្ជបណ្ឌិត Lee Mun Heng ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Beyond Medical Group បានសម្តែងនូវ សុទិដ្ឋិនិយមថា ៖ កិច្ចសហការនេះ ផ្តល់ឱកាស ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំងឺ និងការព្យាបាល ពួកគេកាន់តែចំណាយពេលតិច ចំណាយថវិកាត្រូវគោលដៅ ចាប់ពីការពិនិត្យរហូតដល់ការព្យាបាលតាម លក្ខខណ្ឌជាក់លាក់ ។
ពិធីចុះហត្ថលេខានេះអមទៅដោយសិក្ខាសាលាវេជ្ជសាស្ត្រមួយស្តីពី ការគ្រប់គ្រងសុខភាពសួត និងស្ថានភាពសួតអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកវះកាត់ជំងឺសួត ជាន់ខ្ពស់ (Thoracic Surgeoun) វេជ្ជបណ្ឌិត Aneez D.B Ahmed ប្រធានមជ្ឈមណ្ឌលអន្តរជាតិព្យាបាល និងវះកាត់ ជំងឺសួតនៅមន្ទីរពេទ្យម៉ោនលីហ្សាបេត ប្រទេសសិង្ហបុរី។ លោកវេជ្ជបណ្ឌិត បានលើកឡើងអំពីបញ្ហាសុខភាពមូលដ្ឋានដែលអាចទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ និងមូលហេតុដែលយើងគួរប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារផលវិបាកទាំងនោះ។
លោកស្រី ពិន នេត្រា ស្ថាបនិកក្រុមហ៊ុនខេម ជេដ អេស៊ា និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ បានមានប្រសាស៍ថា ៖ តាមរយៈ ការចាប់ដៃគូជាមួយ Beyond medical group ប្រទេសសិង្ហបុរី យើងកាន់តែមានទំនុកចិត្តក្នុងការផ្តល់ការណែនាំ និងការរៀបចំផ្នែកវេជ្ជសាស្ត្រភ្លាមៗ នៅពេលដែលអ្នកជំងឺ ត្រូវការជំនួយពីពួកយើង ទាំងនៅកម្ពុជា និងពេលទៅដល់ប្រទេសសិង្ហបុរី ។ យ៉ាងណាមិញ ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថា មានគុណភាពព្យាបាលលំដាប់ពិភពលោក និងទទួលបានលទ្ធផលព្យាបាលល្អនៅពេលដែលអ្នកជំងឺត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការព្យាបាលពួកគេកាន់តែមានទំនុកចិត្តលើសេវារៀបចំ របស់យើង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ ក្នុងការបន្តការថែទាំសុខភាពរបស់ពួកគេឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។
លោកស្រីបានបន្ថែមទៀតថា ៖ ក្រៅពីការផ្តល់សេវាវេជ្ជសាស្ត្រជាលក្ខណៈអន្តរជាតិ ASH បានមើលឃើញ ពីចំណុចខ្វះខាត ផ្នែកហិរញ្ញវត្ថុពេលអ្នកជំងឺជួបវិបត្តិសុខភាព។ ដូចនេះ ក្រុមហ៊ុន ក៏បានខិតខំប្រឹងប្រែង រៀបចំប្រព័ន្ធ និងចាប់ដៃគូសហការជាមួយក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិរបស់ប្រទេសសិង្ហបុរីឈ្មោះថា PFPFA ដើម្បីជាជំនួយដល់អ្នកជំងឺដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
លោក Jeffrey Chow នាយកប្រតិបត្តិ PFPFA បានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា ភាពជាដៃគូនេះ បញ្ជាក់ពី ការប្តេជ្ញាចិត្តរួមគ្នារបស់អតិថិជនយើង ជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិមានតម្លៃនៅពេលនិយាយ អំពីផែនការកេរ្តិ៍ដំណែលរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ យើងព្យាយាមផ្តល់ឱ្យពួកគេនូវដំណោះស្រាយលំដាប់ពិភពលោក ដែលជាអ្វីពួកគេគួរតែទទួលបានត្រឡប់មកវិញ »។
លោក Shawn Lim នាយកគ្រប់គ្រង PFPFA បានកំណត់ពីសារៈសំខាន់នៃការរៀបចំផែនការអចលនទ្រព្យ និងទ្រព្យសម្បត្តិ ពិសេសសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជា ដែលមានសក្តានុពលកំណើន ប្រជាសាស្ត្រ និងគ្រួសារសកលភាវូបនីយកម្មដ៏សម្បូរបែបនេះ យើងបានប្រើប្រាស់ឱកាស ដើម្បីនាំយក ដំណោះស្រាយក្នុងការជួយផ្គត់ផ្គង់ដល់ផ្នែកទីផ្សារចាប់តាំងពីមានតម្រូវការ និងយុទ្ធសាស្ត្រធ្វើផែនការ ជាមួយពួកគ្នាឲ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)