ព័ត៌មានជាតិ
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano ដែលជាជំហានមួយ នៃការចូលរួមគាំទ្រពីវិស័យឯកជន ដើម្បីនាំកម្ពុជាកាន់តែខិតជិតដល់គោលដៅក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការប្រគល់-ទទួលថវិកាសប្បុរធម៌ពីក្រុមប្រឹក្សាភិបាល AmCham នូវចំនួន ៩.៨៥០ ដុល្លារអាមេរិក ដល់អាជ្ញាធរមីន ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង លើផ្ទៃដីមានមីនប្រមាណ ៣,៦ ហិកតា ដោយប្រើប្រាស់កម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលនឹងគ្រោងប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន នាពេលខាងមុខនេះ បន្ទាប់ពីទទួលការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ ហើយថ្ងៃនេះ ពិតជាពេលវេលាប្រវត្តិសាស្ត្រ ព្រោះមិនដែលមានក្រុមហ៊ុនឯកជនណាមកកាន់អាជ្ញាធរមីន ហើយចូលរួមកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់វិស័យសកម្មភាពមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Anthony Galliano និងសមាជិក សម្រាប់ទឹកចិត្តសប្បុរស ការប្តេជ្ញាចិត្ត និងក្តីមេត្តា ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាព ក៏ដូចជាការរំដោះផ្ទៃដីមានមីនឱ្យកាន់តែលឿនសម្រាប់ប្រជាជនក្នុងខេត្តព្រៃវែង។

លោកទេសរដ្ឋមន្រ្តី មានជំនឿ និងសង្ឃឹមថា សភាពាណិជ្ជកម្មអាមេរិក នឹងបន្តចូលរួមបន្ថែមដល់ការងារបោសសម្អាតមីន រហូតដល់កម្ពុជាសម្រេចបាននូវគោលដៅចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិតដល់អ្នកដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងឱកាសនោះ លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការចាប់ផ្តើមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន នៅលើទឹកដីដែលមានក្រុមហ៊ុនឯកជនជាច្រើនក្នុងក្របខណ្ឌសភាពាណិជ្ជកម្មអាមេរិក បាននឹងកំពុងរកស៊ី និងដាក់ការវិនិយោគនៅទីនេះ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


