នយោបាយ
ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបក្សភ្លើងទៀនចំនួន៣សង្កាត់នៅភ្នំពេញ
ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដែលប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅក្នុងសំណុំរឿងលេខ១៣៩ ដើមបណ្ដឹងឈ្មោះ ស៊ូ កញ្ញា ភេទស្រី កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១ មានទីលំនៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជា ប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងសំណុំរឿងលេខ១៤០ ដើមបណ្ដឹងឈ្មោះ នួន ឌុក ភេទប្រុស កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៧ មានទីលំនៅផ្ទះលេខ៤អាអឺ១ ផ្លូវ៣៣៦ ភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងសំណុំរឿងលេខ ១៤១ ដើមបណ្ដឹងឈ្មោះ ចាន់ ជួនជឿន ភេទប្រុស កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៤៥ មានទីលំនៅ ផ្ទះលេខ៤៧អឺ៣ ផ្លូវ១៤៤ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន និងបេក្ខជន២រូប បានប្តឹងសុំលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរ និងស្តាប់ចម្លើយសាក្សីពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេច៖
ទី១- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ទី២- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ទី៣- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានប្រកាសជាសាធារណៈ នៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


