ព័ត៌មានអន្ដរជាតិ
ប្រមុខ ណាតូ ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែននឹងបន្ត រុស្ស៊ីមិនមែនដកទ័ព ពិតប្រាកដទេ (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា នេះមិនមែនជាការដកទ័ពរបស់រុស្ស៊ី ពិតប្រាកដទេ ហើយលោកព្រមានថា ការវាយប្រហារនៅអ៊ុយក្រែន នឹងបន្ត។

“អ្វីដែលយើងមើលឃើញ មិនមែនជាការដកទ័ពពិតប្រាកដឡើយ ប៉ុន្តែយើងឃើញថា រុស្ស៊ីកំពុងចល័តកងទ័ពរបស់ខ្លួន ហើយពួកគេកំពុងបំពាក់អាវុធជាថ្មីដល់កងទ័ពមួយចំនួន ដើម្បីពង្រឹងពួកគេ និងផ្គត់ផ្គង់ពួកគេឡើងវិញ។ យើងមិនគួរមានសុទិដ្ឋិនិយមពេកទេ ពីព្រោះការវាយប្រហារនឹងបន្ត”។ នេះបើតាមសម្តីលោក Stoltenberg ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាននយោបាយរបស់ CNN លោក Dana Bash កាលពីថ្ងៃអាទិត្យទី ៣ខែមេសា។
លោក Stoltenberg បាននិយាយក្រោយពេលទទួលរបាយការណ៍ពីរដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ទី០២ខែមេសាថា តំបន់ កៀវ ទាំងមូលត្រូវបាន រំដោះ ពីកងកម្លាំងរុស្ស៊ីហើយ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយនៅក្នុងការបង្ហោះ Facebook ថា “តំបន់ Irpin, Bucha, Gostomel និងតំបន់ កៀវ ទាំងមូលត្រូវបានរំដោះពីការវាយលុក”។
ប្រធានណាតូបានបន្តទៀតថា សម្ព័ន្ធភាពមួយនេះ ក៏មានក្តីព្រួយបារម្ភផងដែរអំពីការកើនឡើងនៃការវាយប្រហារ ជាពិសេសនៅភាគខាងត្បូង និងនៅភាគខាងកើត។
លោកបន្ថែមថា “ដូច្នេះ នេះមិនមែនជាការដកទ័ពពិតប្រាកដទេ ប៉ុន្តែជាការចល័តជាយុទ្ធសាស្ត្រ ផ្តោតលើភាគខាងត្បូង និងខាងកើត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ រុស្ស៊ី គំរាមដើរចេញពីកិច្ចចរចាសន្តិភាព ក្រោយចោទថា អ៊ុយក្រែន វាយប្រហារ រោងចក្រប្រេង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


