ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមដើរចេញពីកិច្ចចរចាសន្តិភាព ក្រោយចោទថា អ៊ុយក្រែន វាយប្រហារ រោងចក្រប្រេង
វិមានក្រឹមឡាំង បានគំរាមដើរចេញពីការចរចាសន្តិភាព បន្ទាប់ពីចោទប្រកាន់ថា ឧទ្ធម្ភាគចក្រអ៊ុយក្រែន បានវាយប្រហាររោងចក្រប្រេងមួយនៅក្នុងប្រទេសរុស្ស៊ី។

អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងរបស់អ៊ុយក្រែន បានហោះឆ្លងព្រំដែនរុស្ស៊ីក្នុងរយៈកម្ពស់ទាបទៅកាន់ទីក្រុង Belgorod ជាកន្លែងដែលពួកគេបាញ់គ្រាប់រ៉ុក្កែត S-8 ទៅលើឃ្លាំង Roseneft បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ពិតណាស់ នេះមិនមែនជាអ្វីដែលអាចត្រូវបានគេយល់ថា ជាការបង្កើតលក្ខខណ្ឌសុខស្រួលសម្រាប់ការបន្តកិច្ចចរចានោះទេ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ ក៏មានការភ័យខ្លាចថា រុស្ស៊ីនឹងធ្វើការវាយប្រហារក្លែងក្លាយលើខ្លួន ដើម្បីជាលេសបង្កើនសង្គ្រាម ឬដើរចេញពីកិច្ចចរចាសន្តិភាពផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោកមិនអាចបញ្ជាក់ ឬបដិសេធទេថា អ៊ុយក្រែនបានវាយប្រហាររោងចក្រប្រេងមួយនៅក្នុងប្រទេសរុស្ស៊ី។

ឥឡូវនេះ មន្ត្រីសន្តិសុខកំពូលរបស់អ៊ុយក្រែនបានចេញមុខជាបន្ត ដោយបដិសេធថា កងកម្លាំងអ៊ុយក្រែន មិននៅពីក្រោយការវាយប្រហារនោះទេ។
ចំណែក លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនលោក Oleksiy Danilov បានប្រាប់ទូរទស្សន៍ជាតិថា “ពួកគេនិយាយថា យើងបានធ្វើរឿងនេះ ប៉ុន្តែយោងទៅតាមព័ត៌មានរបស់យើង នេះមិនមែនជាការពិតទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្តៅគគុក! យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក ហោះឆ្វែលកៀកព្រំដែនរុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


