Connect with us

ជីវិតកម្សាន្ដ

លោកតា ព្រហ្ម ម៉ាញ ត្រៀមចេញទៅព្យាបាលនៅក្រៅប្រទេស ដើម្បីបញ្ជាក់ពីជំងឺ

បានផុស

នៅ

បន្ទប់ពីចូលសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយ:ពេលជាងកន្លះខែមកនេះ ឥឡូវត្រូវបានប្រភពបញ្ជាក់ថាវិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ តារាចម្រៀងល្បីឈ្មោះលោកតា ព្រហ្ម ម៉ាញ បានបញ្ជាក់ថា ពេលនេះលោកតាបានវិលត្រឡប់ទៅដល់ផ្ទះវិញហើយក្រោយសម្រាកនៅមន្ទីរពេទ្យជាងកន្លះខែនេះ​ដោយសារបញ្ហាជំងឺលើសឈាម។

លោកតា ព្រហ្ម ម៉ាញ បានបន្តថា ចំពោះអាការ:ជំងឺរបស់គាត់ពេលនេះបានធូស្រាល និងប្រសើរឡើងវិញហើយ គឺអាចដើរបានដោយខ្លួនឯង និងហូបអាហារបានដូចធម្មតា។ លោកតាបន្តថា គិតមកដល់ពេលដល់ថ្ងៃនេះ គាត់បានត្រឡប់មកដល់ផ្ទះ៦ថ្ងៃហើយ ហើយត្រៀមទៅជួបតាមការណាត់របស់ក្រុមគ្រូពេទ្យនៅថ្ងៃស្អែកទី០៧ ខែមេសាដើម្បីតាមដានសុខភាពបន្ថែម។

វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតាព្រហ្មម៉ាញ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតពេលនេះជំងឺគាត់បានធូស្រាលនិងប្រសើរឡើងវិញពិតមែន ប៉ុន្តែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ លោកនឹងចេញទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិករយ:ពេលប្រមាណជាង១ខែទៀត ដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តថា ពិតបានជាសះស្បើយពីជំងឺនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម