ជីវិតកម្សាន្ដ
តារាចម្រៀងរ៉េបប្រកាសចាប់ដៃតារាជើងចាស់ផ្នែកអាយ៉ៃចេញបទថ្មី
កាន់តែពិសេសថែមទៀតស្របពេលដែលសុខៗស្រាប់តែតារាចម្រៀងរ៉េប នេនទុំ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា នៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះខ្លួនត្រៀមបង្ហាញស្នាដៃបទចម្រៀងថ្មីដែលចាប់ដៃគូជាមួយតារាអាយ៉ៃជើងចាស់លោកតា ព្រហ្ម ម៉ាញ ។
តាមរយៈដំណឹងនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីស្ងាត់ៗក៏តារារ៉េប នេនទុំ បានប្រកាសរួមដៃជាមួយតារាអាយ៉ៃជើង ចាស់លោកតា ព្រហ្ម ម៉ាញ ចេញបទស្វាគមន៍ពិធីចូលឆ្នាំខ្មែរយ៉ាងដូច្នេះ។ មានអ្នកគាំទ្រជាច្រើនយល់ថា បទថ្មីរវាង នេនទុំ និងលោកតាស្មៀន ម៉ាញ ច្បាស់ជាផ្ទុះការគាំទ្រខ្លាំងជាមិនខាន។

នៅក្នុងខ្លឹមសារនិងរូបភាពដែលត្រូវបាន នេន ទុំ បង្ហើបនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានលើកឡើងដោយខ្លីថា បទថ្មីសម្រាប់ចូលឆ្នាំ ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំដែលលោកពូ ព្រហ្ម ម៉ាញ គាត់បានផ្តល់កិត្តិយស បើខ្ញុំមិនប្រាប់តើបងប្អូនដឹងថាបទអីទេ?។
ទោះបីជាមានការបង្ហោះនិងបង្ហើបបែបនេះពីសំណាក់តារាចម្រៀង នេនទុំ ក៏ពិតមែនប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់ពីសំណាក់ នេនទុំ ថាបទចម្រៀងនេះជាចង្វាក់អ្វីឡើយ ខណៈមានអ្នកគាំទ្រជាច្រើនកំពុងអន្ទះសារបទនោះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


