Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ប្រកាសបំណងចុងក្រោយសម្រាប់ក្មេងៗជំនាន់ក្រោយ

បានផុស

នៅ

គិត​មកទល់ពេលនេះ ​តារា​កំប្លែង​និង​ច​ម្រៀង​អា​យ៉ៃ​ដ៏​មាន​ប្រជាប្រិយភាព​នាយ ព្រហ្ម ម៉ាញ បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​រយៈពេល ​៦ ​ថ្ងៃ​ហើយ​បន្ទាប់ពី​ដួលសន្លប់​នៅក្នុង​កម្មវិធី​មួយនា​ស​ណ្ឋាគារ ​GardenCity​។​

No photo description available.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ជួប​ហេតុការណ៍​ដួលសន្លប់​វីរៈ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ​នាយ ព្រហ្ម ម៉ាញ បច្ចុប្បន្នកំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ប៉ាស៊ីហ្វិក​ក្បែរ​ស្ពាន​អាកាស ៧ ​មករា​ ដើម្បី​តាមដាន​ស្ថានភាព​ជំងឺលើសឈាម​របស់គាត់​បន្ថែមទៀត​។​ ខណៈភរិយា​គាត់​ក៏បាន​បញ្ជាក់ដែរថា​ អាការៈលោកតា​បាន​ធូ​រស្រាល​ច្រើន​មួយកម្រិត​ហើយ​។​

​ស្របពេល​ស្ថានភាព​ជំងឺ​របស់​តារាចម្រៀង​អាយ៉ៃ​លោកតា ព្រហ្ម ម៉ាញ បាន​ធូរ​ស្រាល​ខ្លះ​ហើយ​នោះលោកតាក៏បង្ហាញនូវឆន្ទៈសំខាន់មួយ គឺការជួយបណ្តុះបណ្តាលដល់ក្មេងៗជំនាន់ក្រោយនូវសិល្បៈចម្រៀងអាយ៉ៃ ដើម្បីបន្តវេនពីលោកតា​នៅថ្ងៃអនាគតខាងមុខ។​

No photo description available.
No photo description available.

​លោកតា ព្រហ្ម ម៉ាញ បាន​ប្រាប់​ឲ្យ​ដឹងថា​ គាត់​នៅ​តែមាន​គំនិត​ដើម្បី​បម្រើ​ការងារ​បង្ហាត់បង្រៀន​ក្មេ ងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ក្នុង​វិស័យ​សិល្បៈចម្រៀង​អា​យ៉ៃ​ ព្រោះ​សព្វថ្ងៃនេះ ​មាន​តិច​ណាស់​អ្នក​ដែល​ចេះ​ជំនាញ​នេះ​ អញ្ចឹង​មានតែ​ជួយ​អភិរក្ស​។ ​ម្យ៉ាងទៀត​នៅ​ខាង​ផ្នែក​តំបន់​អាស៊ី​នេះ ​គឺ​មានតែ​កម្ពុជា​យើង​មួយ​ទេ​ដែលមាន​អា​យ៉ៃ​។​

​តារាចម្រៀង​នាយ ព្រហ្ម ម៉ាញ បាន​បញ្ជាក់ថា​ ខ្ញុំ​មាន​បំណង​ថា​ មុន​អស់​ជីវិត​ទៅ​ខ្ញុំ​នឹង​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ផ្នែក​ចម្រៀង​អា​យ៉ៃ​នេះ​។​ លោកតា​បន្ថែមថា​ កន្លង​មក​លោក​ធ្លាប់​បង្រៀន​បាន​ខ្លះ​ដែរ​ ហើយ​ដល់​ ១ ​ឆ្នាំមុន​ផ្ទុះ​កូ​វីដ​-១៩ ​ក៏​ផ្អាក​វិញ​ទៅ​ដើម្បី​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល ៣ ​កុំ ៣​ ការពារ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម