ជីវិតកម្សាន្ដ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភទឹកប្រាក់៥០០០ដុល្លារដល់លោកគ្រូ ព្រហ្ម ម៉ាញ ដើម្បីព្យាបាលជំងឺ
បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ និងដោយក្តីអាណិតអាសូរចំពោះតារាកំប្លែងនិងចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភអំណោយនូវទឹកប្រាក់ចំនួន៥០០០ដុល្លារដល់តារាកំប្លែងរូបនេះ ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលជំងឺ។

បើតាមការឲ្យដឹងពីតារាកំប្លែងអ្នកនាង កាឆយ បានបញ្ជាក់ប្រាប់កាលពីយប់មិញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់បានផ្តល់ជាអំណោយនូវទឹកប្រាក់ចំនួន៥០០០ដុល្លារដល់លោកគ្រូ ព្រហ្ម ម៉ាញ។ អ្នកនាង កាឆយ បន្តថា ក្នុងនាមខ្ញុំជាសិល្បករជំនួសមុខអោយលោកគ្រូ ព្រហ្ម ម៉ាញ នាងខ្ញុំសូមថ្លែងអំ ណរអរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ខ្ពង់ខ្ពស់ដែលបាននាំយកអំណោយជួយដល់លោកគ្រូ ព្រហ្ម ម៉ាញ។

អ្នកនាងបន្តថា ក្នុងឱកាសនេះនាងខ្ញុំនិងក្រុមគ្រួសាររបស់លោកគ្រូ ព្រហ្ម ម៉ាញ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាសម្តេចនិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមអោយមានសុខភាពល្អ និងសូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីនេះ អ្នកនាង កាឆយ បានលើកឡើងទៀតថា អ្នកនាងមិនអាចជួយអ្វីគាត់បានទេ មានតែទឹកចិត្តការគោរពនិងស្រលាញ់ដូចឪពុកម្តាយរបស់អ្នកនាងអញ្ចឹង ហើយពេលនេះទើបដឹងសិល្បៈពេលដែលអស់សមត្ថភាពឬក៏ចាស់ទៅទើបយើងដឹងថា តំលៃសិល្បៈមានកម្រិតណាមានតែសាងអំពើល្អ។ អរគុណដល់សម្តេចខ្លាំងណាស់ដែលលោកទាំងពីរតែងតែបារម្ភនិងមើលថែរក្សាសិល្បៈគ្រប់ផ្នែកទោះ បីលោករវល់រឿងប្រទេសជាតិក៏ដោយក៏លោកមិនទុកអោយកូនចៅវេនាឡើយ។

សូមបញ្ជាក់ថា តារាកំប្លែងនិងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពលោក ព្រហ្ម ម៉ាញ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានដួលសន្លប់នៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនាសណ្ឋាគារGarden City។ បន្ទាប់ពីជួបហេតុការដួលសន្លប់ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិកក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺលើសឈាមរបស់គាត់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


