Connect with us

សន្តិសុខសង្គម

បុណ្យចូលឆ្នាំ៣ថ្ងៃ អគ្គិភ័យបានកើតឡើង៦លើកបំផ្លាញផ្ទះ៥ខ្នងនៅទូទាំងប្រទេស

បានផុស

នៅ

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេសរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ មានអគ្គិភ័យកើតឡើងចំនួន៦លើក បណ្តាលឱ្យឆេះផ្ទះចំនួន៥ខ្នង មានការថយចុះ២៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបន្តថា អគ្គិភ័យ៦លើកនោះកើតនៅខេត្តបាត់ដំបង២លើក, កំពង់ចាម១លើក កំពង់ធំ១លើក, សៀមរាប១លើក និងព្រះវិហារ១លើក។ ចំពោះអគ្គិភ័យនៅក្នុងពិធីបុណ្យចូលឆ្នាំ៣ថ្ងៃដូចគ្នានៅឆ្នាំ២០១៩បានកើតឡើងចំនួន៨លើក បណ្តាលឱ្យឆេះផ្ទះ៦ខ្នង តូប១ ។ ក្រៅពីនេះករណីខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦លើក ថយចុះ៣លើកស្មើនឹង៣៣ភាគរយ បណ្តាលឱ្យរលំផ្ទះ៣ខ្នងថយ១ខ្នងខូចខាតផ្ទះ២៥ខ្នងថយចុះ៤៨ខ្នង។ ចំណែកការធ្វើអត្តឃាតកើតឡើង ៨លើកកើន១លើកស្មើនឹង១៤ភាគរយស្លាប់ ៨នាក់លើ៥នាក់ របួស០លើ២នាក់និងគ្រោះថ្នាក់ផ្សេងៗបានកើតឡើងចំនួន១៧លើក កើន១លើក ស្មើនឹង៦ភាគរយស្លាប់ ១៩នាក់លើ១៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម