ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនចេញឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះទេ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ សម្ដេចមិនចេញឃោសនានោះទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយការឃោសនាបោះឆ្នោត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ នាព្រឹកថ្ងៃទី ២០ ខែមេសានេះថា សម្ដេចស្នើសុំឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសគណបក្ស ឬបេក្ខជនដោយសេរី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ខ្ញុំមិនចេញឃោសនា សម្រាប់មេឃុំណាមួយទេ ទុកឲ្យមេឃុំនោះនាំគ្នាធ្វើទៅ ហើយឆ្លៀតឱកាសនេះ អំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរីៗ ស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ ហើយអ្វីទៅដែលមិនគួរធ្វើ។ សម្ដេចតេជោ បានបន្ថែមថា នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ហើយដឹកនាំប្រទេស គឺប្រជាពលរដ្ឋរូបណាក៏អាចនៅជាមួយបានដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋ អាចយល់បានហើយ អ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច បងប្អូនទាំងអស់យល់ឃើញយ៉ាងម៉េច រស់នៅបានយ៉ាងម៉េច អីយ៉ាងម៉េច និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជន ឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរៗ ព្រោះឥឡូវការជាក់ស្ដែងកំពុងតែនៅជាមួយប៉ុន្មានគណបក្ស ១៧គណបក្ស ចូលរួមការបោះឆ្នោត»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


