Connect with us

សន្តិសុខសង្គម

ផ្ទុះធុងហ្គាស បណ្តាលឱ្យស្លាប់បុរសម្នាក់ នៅស្រុកកំពង់រោទិ៍

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ បុរសម្នាក់ បានស្លាប់នៅក្នុងអណ្តាតភ្លើង ខណៈដែលកំពុងតែបញ្ចូលហ្គាសចូលកំប៉ុង ក៏ផ្ទុះបណ្តាលឱ្យឆាបឆេះផ្ទះ។ ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៣ ទៀបភ្លឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រះពន្លា ឃុំ ព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សោម ចិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូល និងដូរហ្គាស់ មានទីលំនៅកន្លែងកើតហេតុខាងលើ (ស្លាប់នៅក្នុងផ្ទះ)។

ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានយកកំប៉ុងហ្គាសមកបញ្ចូលដូចសព្វមួយដង  ប៉ុន្តែមិនដឹងថា ថ្ងៃនេះកំប៉ុងហ្គាសខូច ឬចាស់នោះទេ ក៏បានបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះ។

សមត្ថកិច្ច បានឲ្យដឹងថា សម្ភារៈដែលខូចខាតរួមមាន៖

១.ផ្ទះមួយខ្នងទំហំ ៧មx៦ម សង់អំពីឈើប្រកស័ង្កសី ជញ្ជាំងសង្ខ័សីខូចខាតទាំងស្រុង។

២.ម៉ូតូ និងរ៉ឺម៉កសណ្តោង ចំនួន០១គ្រឿង។

៣.ហ្គាសធុងធំ ចំនួន១១ធុង។

៤.ហ្គាសកំប៉ុងតូច ចំនួន៨០កំប៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នសព ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម