ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់ ត្រូវការពារសន្តិភាពឲ្យបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើចង់ការពារវិស័យកីឡា ក៏ដូចជាវិស័យផ្សេងទៀត គឺប្រជាពលរដ្ឋត្រូវចូលរួមការពារសន្តិភាព ដែលសន្តិភាពនេះពិបាកណាស់ទម្រាំរកបាន។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អញ្ចឹងត្រូវនាំគ្នាការពារសន្តិភាព បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់នេះ ត្រូវការពារសន្តិភាពឲ្យបាន កុំឲ្យមានការបំផ្លាញដូចរដ្ឋប្រហារ ក្រោយរដ្ឋប្រហារ ១៩៧០ បង្កើតឡើងសង្គ្រាមអ្វីៗក៏បំផ្លាញអស់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា កុំចាំបាច់មានសង្រ្គាម បានស្រែករកសន្តិភាពនោះទេ ដែលជាក់ស្ដែងប្រជាជនអ៊ុយក្រែន កំពុងតែភៀសខ្លួន ហើយអ្វីដែលប្រជាជនអ៊ុយក្រែនជិត ៥០លាននាក់ កំពុងស្រែករកសន្តិភាពគ្រប់ ដោយមិនខុសពីប្រជាជនខ្មែរ នៅក្នុងជំនាន់សង្គ្រាមនោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


