ជីវិតកម្សាន្ដ
អ្នកនាង អម្ពរ ទេវី រំលឹករូបថតចាស់ៗជិត ៣០ ឆ្នាំ អតីតអ្នកតុបតែងមុខរបស់ខ្លួន
ភ្នំពេញ៖ អតីអតីតតារាសម្តែងល្បីល្បាញនាទស្សវត្ស ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី ថ្មីៗនេះស្រាប់តែទម្លាយរូបភាពជាច្រើនរំលឹកអនុស្សាវរីយ៍ចាស់ៗ តាមរយ:ការបង្ហាញពីស្នាដៃនៃអ្នកតុបតែងមុខរបស់ខ្លួនចាប់តាំងពីអំឡុងឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៨។






តារាសម្តែងអ្នកនាង អម្ពរ ទេវី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនអមដោយសំណេរថា «អនុស្សាវរីយ៍នៃអតីតកាលដ៏ល្អនិងការចងចាំ។ អរគុណដល់បងៗនិងប្អូនៗនូវទឹកដៃដ៏ឆ្នើម ក្នុងការផាត់មុខធ្វើសក់និងតុបតែងខ្លួនលំអរដល់នាងខ្ញុំក្នុងវិស័យសិល្បៈភាពយន្តខ្មែរ១៩៩០ដល់២០១៨»។
អ្នកនាង អម្ពរ ទេវី បានបញ្ជាក់បន្ថែមទៀតថា «អ្នកនាងពិតជាមានការនឹករលឹកដល់អ្នកទាំងអស់នោះខ្លាំង បើទោះបីជាមានអ្នកខ្លះបានទទួលមរណៈនៅសល់តែរូបថតក៏ដោយក្តី ដោយនៅក្នុងនោះអ្នកនាងក៏បាននឹកឃើញមនុស្សម្នាក់គឺលោក គីរី ដែលជាអ្នកផាត់មុខឲ្យនាងលើកដំបូងគេបង្អស់ដល់ខ្លួនផងដែរ»។
ទោះបីបច្ចុប្បន្នអ្នកនាង អម្ពរ ទេវី មានវ័យជ្រេបន្តិចហើយកំពុងកសាងជីវភាពគ្រួសារថ្មីយ៉ាងមានសុភមង្គលលើទឹកដីអាមេរិកនក៏ពិតមែន តែសម្រាប់តារាស្រីអ្នកនាង អម្ពរ ទេវី កន្លងមកគឺតែងតែសម្តែងនូវការនឹករលឹកជាបន្តបន្ទាប់មកកាន់ប្រជាជនខ្មែរជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្រការសម្តែងរបស់នាងកាលពីអតីតកាលផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


